លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានជួបសំណេះសំណាលជាមួយលោកគ្រូ អានាព្យាបាលសិស្ស និងក្មួយៗដែលទទួលបាននិទ្ទេសA ចំនួន ៣នាក់ ព្រមទាំងបានផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន ៤លានរៀល ជូនសិស្សនិទ្ទេសAម្នាក់ៗ ដែលជាប្រាក់ឧបត្ថម្ភផ្ទាល់ដោយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងម៉ូតូម្នាក់០១គ្រឿង ដែលជាអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបត្ថម្ភដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទីព្រឹក នៅសាលាខេត្តកោះកុង។