ខេត្តកំពង់ឆ្នាំង ការចាក់ដីលើដីចំការដើម្បីផ្លាស់ប្ដូរធ្វើជាដីលំនៅឋានមួយកន្លែងស្ថិត នៅក្នុងឃុំជលសារ ស្រុកជលគិរី ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងអាជ្ញាធរស្រុ កចុះហាមឃាត់ព្រោះជាករណី បំពាន ច្បាប់។ ករណីហាមឃាត់ខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែធ្នូឆ្នាំ២០ ២៣ នៅលើទីតាំងដីមុខសាលាឃុំជល សារក្នុងស្រុកជល់គីរី។
លោក ដូវ គឹមស៊ីន អភិបាលស្រុកជល់គីរីកាលពីល្ងាចថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៣ បានឱ្យដឹងថា អាជ្ញាធរឃុំជលសារបានចេញលិខិតអនុញ្ញាតឱ្យឈ្មោះ ម៉ាសុផេង អាយុ៣៩ ឆ្នាំ នៅភូមិឬស្សីដង្គួច ចាក់ដី ៣០០ឡាននៅលើចំការដើម្បីធ្វើលំនៅឋាន ស្ថិតនៅមុខសាលាឃុំជលសារក្នុងស្រុកជល់គីរីនេះ គឺជាការអនុញ្ញាតខុស ច្បាប់។ ព្រោះការកែប្រែដីចំការទៅជាដីលំនៅឋានត្រូវមានច្បាប់អនុញ្ញាតនិងការចាក់ដីលុបចំណីដីព្រែកក៏ជាទង្វើខុស ច្បា ប់ផងដែរ។ ករណីនេះអាជ្ញាធរស្រុកបានចាត់អភិបាលរងស្រុក ចុះទៅហាមឃាត់មិនឱ្យបុគ្គលខាងលើនេះចាក់ដីបន្តទៀតធ្វើលំនៅឋាន នោះឡើយ ហ្នឹងក៏ត្រូវណែ នាំអាជ្ញាធរភូមិឃុំឲ្យយល់អំពីច្បាប់ផងដែរ។
ករណីនេះក្រោយពីមានការណែនាំរបស់លោកអភិបាលស្រុកជលគិរី លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជលសារ និងលោក ម៉ុន វុត្ថា អភិបាលរងស្រុកបានដឹកនាំកម្លាំងចុះទៅហាមឃាត់ការចាក់ដីខាងលើនេះដោយមិនអនុញ្ញាតឱ្យបុគ្គលខាងលើនេះធ្វើលំនៅឋានលើដីចំការដែលធ្លាប់អាស្រ័យផលនោះឡើយ ព្រោះប៉ះ ពាល់ដីចំណីព្រែកដែលក្នុងអនុក្រឹត្យបានកំណត់៕
កំពង់ឆ្នាំងថ្ងៃទី២៦ ១២ ២០២៣