នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រខេត្ត ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាន ដោយមានសមាសភាពចូលរួម៖
-លោក-លោកស្រីស្នងការរង
-នាយការិយាល័យជំនាញពាក់ព័ន្ធ
-លោកអធិការនគរបាលស្រុក/ក្រុង
-លោកមេបញ្ជាការវរៈសេនាតូចលេខ៦០៥
-លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល
សរុបរួមចំនួន១៦០រូប។
ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោស្នងការ សង្កត់ធ្ងន់លើបញ្ហាសន្តិសុខ ដោយណែនាំដល់លោកអធិការ និងលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការគ្រប់គ្រងមុខសញ្ញាបទល្មើស មុខសញ្ញាគ្រឿងញៀន និងក្រុមក្មេងទំនើង ធ្វើការត្រួតពិនិត្យរដ្ឋបាលនៅតាមផ្ទះសំណាក់ ផ្ទះជួល ឃ្លាំងជួល ទីតាំងកម្សាន្តសប្បាយនៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅបង្ការទប់ស្កាត់បទល្មើស កុំឲ្យកើតមានក្នុងមូលដ្ឋានរបស់ខ្លួន។