(ខេត្តកណ្តាល)នៅព្រឹកថ្ងៃពុធ០៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ នៅក្រុងឡុងសៀង ខេត្តអានយ៉ាង
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំគណៈប្រតិភូ អញ្ជើញជួបសំណេះសំណាល ជូនពរ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជូនពរដល់យោធាការពារព្រំដែនខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខនេះ។(ប្រភព ពីផេកស្នងការខេត្ត)