ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ==> ក្រសួងអភិវឌ្ឍន៍ជនបទ មានការរៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ” ==> ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្ដាល ==> ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់ទិន្នន័យ​ជូនទៅសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីធ្វើការ​វាយតម្លៃ​អចលនទ្រព្យឱ្យមានសង្គតភាពនិងជាក់ស្តែង ជាឧត្តមប្រយោជន៍​របស់អតិថិជន និងសេដ្ឋកិច្ចកម្ពុជា ==> រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ==> ឯកឧត្តម​ ង៉ូវ​ បូរីណា​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុងកម្មវិធីមីទ្ទិញអបអរសាទរខួប​លេីកទី៤៦​ នៃ​ទិវា​ជ័យជំនះ​ ៧មករា​ សាលាសង្កាត់ព្រះស្រែ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្រុមក្មេងទំនើង០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា! ==> កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញល្បាត ត្រួតពិនិត្យក្រុមក្មេងទំនើងប្រមូលផ្តុំគ្នាកណ្តាលអាធ្រាតមិនទាន់ចូលលំនៅដ្ឋាន ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ ==> ពិធីបើកការប្រកួតកីឡាបាល់ទាត់ និងប៉េតង់ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា
0

“អបអរសាទរ ខេត្តកណ្ដាល ទទួលពានរង្វាន់ជើងឯកលេខ១ ជ័យលាភីពានរង្វាន់ សេវាសង្គមរដ្ឋបាលថ្នាក់ក្រោមជាតិ”!

 

ក្រសួងមហាផ្ទៃ ៖ ព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ព្រមទាំង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធី«សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព”ឆ្នាំ២០២៣» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្ដីការក្រសួង។

ក្នុងនាមរដ្ឋបាលខេត្តកណ្ដាល សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានរៀបចំការប្រឡងប្រណាំងជ្រើសរើស និងផ្ដល់ជ័យលាភីពានរង្វាន់សេវាសង្គមរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរដ្ឋបាលខេត្តកណ្ដាល ទទួលពានរង្វាន់ជើងឯកលេខ១, រដ្ឋបាលស្រុកល្វាឯម ទទួលពានរង្វាន់ជើងឯកលេខ១ និងរដ្ឋបាលឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ទទួលពានរង្វាន់ជើងឯកលេខ៤ លើជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គម រដ្ឋបាលខេត្តប្រចាំឆ្នាំ ២០២២-២០២៣ នៅទូទាំងប្រទេស។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកណ្ដាលសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ សូមគោរពជូនចំពោះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដែលតែងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ និងថវិកា គ្រប់បែបយ៉ាង ដល់រដ្ឋបាលខេត្តក្នុងការអនុវត្តការងារ ជាពិសេស ការអភិវឌ្ឍខេត្ត និងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ទើបនាំឱ្យខេត្តកណ្តាល ទទួលពានរង្វាន់ជើងឯកលេខ១ នៅទូទាំងប្រទេសនាពេលនេះ។

រដ្ឋបាលខេត្តកណ្ដាលក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីទីចាត់ការ អង្គភាពជំនាញ​ កងកំលាំងសមត្ថកិច្ច​របស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធទាំងអស់នៅទូទាំងខេត្តកណ្តាល ដែលតែងបានអនុវត្តយ៉ាងសកម្មតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល៦អាណត្តិកន្លងមក និងបន្តបន្ថែមកម្លាំងសាមគ្គី​ មូលគំនិតយោបល​ សកម្មភាព​ យ៉ាងស្រុះដៃក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលនាំឱ្យរដ្ឋបាលខេត្តកណ្តាល ទទួលបានការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ បានពិនិត្យនិងវាយតម្លៃយ៉ាងល្អិតល្អន់បំផុត ជាច្រើនដំណាក់កាល ទម្រាំខេត្តកណ្តាលទទួលបានពានរង្វាន់ជើងឯក​លេខ១​ នាពេលនេះ។

ជាការលើកទឹកចិត្តដល់រដ្ឋបាលខេត្តនាឱកាសនេះផងដែរ ក្រសួងមហាផ្ទៃ បានផ្តល់ជូនរង្វាន់ដល់រដ្ឋបាលខេត្ត សម្រាប់ការបម្រើសេវាសាធារណៈ រួមមាន៖ ពាន ចំនួន ១, វិញ្ញាបនបត្រ ចំនួន ១, កុំព្យូទ័រ ៣ គ្រឿង ម៉ាស៊ីនព្រីន ៣ គ្រឿង ម៉ូតូចំនួន ២រឿង និងថវិកាចំនួន ១២២ ១០០ ០០០ រៀល។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com