នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ នៅសាលប្រជុំស្នងការដ្ឋាន ស្តីពីការត្រួតពិនិត្យផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញដ៏ខ្ពង់ខ្ពស់ ពិធីពិនិត្យវឌ្ឍនភាព នៃគម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F និង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ដែលគ្រោងនឹងប្រារព្ធធ្វើនាពេលខាងមុខនេះ។
សមាសភាពចូលរួមមាន៖
-លោក-លោកស្រីស្នងការរង
-លោកនាយការិយាល័យជំនាញ
-លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង
-លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥។