នៅព្រឹកថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដើម្បីចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការធ្វើទំនើបកម្មកិច្ចការរដ្ឋបាលតាមប្រព័ន្ធឌីជីថល លើការអនុវត្ដនីតិវិធីចំពោះជនបរទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ។