ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារបណ្ណាល័យមួយខ្នង នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ដើម្បីចូលរួមជំរុញការអាន និងលើកកម្ពស់វិស័យអប់រំ នៅខេត្តកែប។ អគារបណ្ណាល័យ ដែលនឹងត្រូវសាងសង់នេះ មានទំហំ ១២ម៉ែត្រ ×៦ម៉ែត្រ ស្ថិតក្នុងបរិវេណ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលត្រូវចំណាយថវិកាអស់ជិត ២០,០០០ដុល្លារ គម្រោងសាងសង់អគារបណ្ណាល័យនេះ នឹងត្រូវបញ្ចប់មុនចូលឆ្នាំខ្មែរខាងមុខនេះ។ គម្រោងមួយនេះ ត្រូវបានផ្ដួចផ្ដើមឡើង និងចំណាយថវិកាផ្ទាល់ខ្លួន របស់ ឯកឧត្តម សោម ពិសិដ្ឋ និងលោកជំទាវ ស ម៉ាលីដា ព្រមទាំងមានការចូលរួមថវិកាពី អស់លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងសប្បុរសនានាផងដែរ។ អគារបណ្ណាល័យនេះ គឺជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុត របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ និងលោកជំទាវ មានចំពោះប្រជាពលរដ្ឋ ជាពិសេស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលកំពុងបំពេញការងារនិងកំពុងសិក្សាក្នុងសាលានេះ ម្យ៉ាងទៀតសមិទ្ធផលទាំងអស់នេះ កើតឡើងដោយសារ កត្តាសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ ខេត្តកែប ដែលលោកបានខិតខំកៀរគរប្រមូលនូវថវិកាសម្រាប់កសាងសមិទ្ធផលនានា ដើម្បីបម្រើនូវប្រយោជន៍សាធារណៈ ការកាត់បន្ថយភាពក្រីក្រ បង្កើននៅកំណើនសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តកែប ឱ្យកាន់តែមានភាពរីកចម្រើនបន្តទៀត។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំ នៃអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ដែលបានបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ ឯកឧត្តម បន្តថា ការកសាងបណ្ណាល័យនេះរួចរាល់ នឹងត្រូវបំពាក់ នូវសម្ភារបរិក្ខារ សៀវភៅ និងឯកសារជំនួយស្មារតី ដើម្បីបម្រើឱ្យការអាន និងកិច្ចការស្រាវជ្រាវឯកសារមេរៀនផ្សេងៗ របស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។ ជាមួយគ្នា អគារបណ្ណាល័យនេះ គឺជាប្រយោជន៍សាធារណៈក្នុងការចូលរួមបណ្ដុះវប្បធម៌អាន និងលើកកម្ពស់វិស័យអប់រំ នៅក្នុងខេត្តកែប ក៏ដូចជាតាមបណ្តាសាលានានា ទូទាំងខេត្ត ។ ឯកឧត្តម បានផ្តាំផ្ញើដល់សិស្សានុសិស្សត្រូវ ខិតខំរៀនសូត្រ កាត់ផ្តាច់នៅអំពើអបាយមុខផ្សេងៗ កាត់ផ្តាច់ពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យខ្ជាប់ខ្ជួននៅពេលបើកបរ ជាពិសេសត្រូវចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានជាប់ប្រចាំ៕
0
អភិបាលខេត្តកែបចាត់ទុកការសាងសង់បណ្ណាល័យជាការចូលរួមជំរុញការអាន និងលើកកម្ពស់វិស័យអប់រំ
ចេញផ្សាយ
ថ្ងៃទី February 3, 2022
Filed in: ព័ត៌មានជាតិ
About admin
Recent Posts
- ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ដឹកនាំដោយ លោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពុងប្រាសាទ និងសង្កាត់រដ្ឋបាលជលផលជលជលគិរី សហការជាមួយ
- លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រេចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤
- ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី …
- ជប៉ុនផ្ដល់ឧបករណ៍កម្ទេចកាកសំណល់ឱ្យកម្ពុជា… ដេីម្បីឱ្យកម្ពុជាទទួលបាន ភាពស្អាត ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត ចំនួន១០គ្រឿង ដេីម្បីប្រមូល និងកម្ទេសកាកសំណល់(សំរាម)
- ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!
- លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងតំណាងលោកស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការការពារភ្ញៀវទេសចរណ៍មកប្រទេសកម្ពុជា..
- ករណីរោងចក្រ ស្លាកយីហោ ម៉េងវ៉ាន អុិនវេសមិន អិលធីឌី បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ
- ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ
- វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ចំនួន ២៧បណ្ណ មានទីតាំងស្ថិតនៅឃុំថ្នល់បត់ ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានសម្របសម្រួល ដោះស្រាយបញ្ចប់
- ព្រៃឈើដែលជាធនធានធម្មជាតិរបស់រដ្ឋនៅក្នុងទឹកដីនៃខេត្តរតនគិរី រាប់រយហិកតាត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែមានការឈួសឆាយយ៉ាងគំហ៊ុក..