ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋលេខាធិការក្រសួងការបរទេសស្វីស
នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Alexandre Fasel រដ្ឋលេខាធិការក្រសួងការបរទេស នៃសហព័ន្ធស្វីស នៅទីក្រុងប៊េន សហព័ន្ធស្វីស។