ខេត្តកំពត ៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត ប្រចាំឆ្នាំ២០២១ និងទិសដៅការងារបន្តឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាខេត្តចាស់ខេត្តកំពត។
ក្នុងកិច្ចប្រជុំនេះដែរ ដោយមានសមាសភាពចូលរួម លោក-លោកស្រីអភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ យុវជនគណបក្សប្រជាជនកម្ពុជា និងយុវជនស្រឡាញ់សន្តិភាព។