(ស្រុករលាប្អៀរ) ថ្ងៃព្រហស្បតិ៍ ២រោច ខែ ចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០២៤ ឃុំជើងគ្រាវបានបើកការដេញថ្លៃគម្រោង ចំនួន២គម្រោង សាងសង់ផ្លូវ បេតុងអាមេ
គម្រោងទី១ នៅឃុំជើងគ្រាង សាងសង់ផ្លូវបេតុងអាមេ ប្រវែង៣៨៦ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់១៥០មីលីម៉ែត្រនិងសាងសង់លូទោលកាត់ផ្លូវអង្កត់ផ្ចិត៦០០មម ចំនួន១កន្លែងសាងសង់អំពូលសូឡាចំនួន៤ កន្លែងស្លាកសញ្ញាគម្រោង១កន្លែង។ ដែលមានតម្លៃប៉ាន់ស្មាន ២៤១.៦៩៤.៤២៧រៀល
គម្រោងទី២ ឃុំរលាប្អៀរសាងសង់ផ្លូវបេតុងប្រវែង៣៩៩ម៉ែត្រ ទទឹង ៥ម៉ែត្រកម្រាស់១៥០មីលីម៉ែត្រ និងសាងសង់លូទោលភ្លោះកាត់ផ្លូវអង្កត់ផ្ចិត៨០០មមចំនួន១កន្លែងស្លាកសញ្ញាគម្រោង១ ដែលមានតម្លៃប៉ាន់ស្មាន ២៦២.៤៩៩.០១១រៀល
ក្នុងការដេញថ្លៃ មានក្រុមហ៊ុនជាច្រើនបានធ្វើការដាក់ដេញថ្លៃជាច្រើនហើយជាលទ្ធផល ឃុំជើងគ្រាវមាន៩ ក្រុមហ៊ុនដាក់ដេញថ្លៃ..
តាមភាពជាក់ស្តែងឃើញថា÷មានក្រុមហ៊ុន១បានដើរខ្សិបខ្សៀវប្រាប់ក្រុមហ៊ុនដ៏ទៃទៀតដោយថ្នូរ និងលុយមិនឲដាក់ដេញថ្លៃ តែក្រុមហ៊ុនផ្សេងទៀតនៅតែដាក់ដេញ ក្នុងនោះការប្រកែកសម្ដីគ្នារ រវៀងក្រុមហ៊ុននិងក្រុមហ៊ុនផងដែរ នេះសបញ្ជាក់ពីភាពសុក្រិតនិងតម្លាភាព ក៏ប៉ុន្តែនៅតែមានក្រុមហ៊ុនមួយនៅតែបន្តខ្សឹបខ្សៀវក្រុមហ៊ុនផ្សេង លុះដល់ខាតប្រយោគខ្លួន ព្រោះគេមិនព្រមទើបមានប្រកែកពាក្យសម្ដីដាក់គេ (តើគួរធ្វើបែបណា?)។
ឃុំរលាប្អៀរ មានក្រុមហ៊ុនដាក់ដេញថ្លៃចូលរួមចំនួន៩ក្រុមហ៊ុនផងដែររួមមាន.