ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> ឯកឧត្តម អភិបាលខេត្តកណ្តាល និងលោកស្នងការ ស្នងការរងអញ្ជើញចូលរួមពិធីបិទបញ្ចប់ការប្រកួតបាល់ទះដណ្ដើមពាន់រង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤.. ==> ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ដឹកនាំដោយ លោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពុងប្រាសាទ និងសង្កាត់រដ្ឋបាលជលផលជលជលគិរី សហការជាមួយ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រេចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ ==> ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ... ==> ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​... ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី​ប្រមូល​ និង​កម្ទេស​កាកសំណល់(សំរាម​) ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន! ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងតំណាងលោកស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការការពារភ្ញៀវទេសចរណ៍មកប្រទេសកម្ពុជា.. ==> ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​ បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ ==> ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ
0

គម្រោងដាក់ដេញថ្លៃសាងសង់ផ្លូវនៅឃុំស្ដុក ស្រុកគងពិសីខេត្តកំពង់ស្ពឺ មហាជនមើលឃើញថា! រៀបចំទុកជាមុនរវៀងក្រុមហ៊ុន និងក្រុមហ៊ុន ធ្វើឲបាត់បង់ថាក់វិការរដ្ឋ ស្នើសុំដល់លោកអភិបាលខេត្តមេត្តាពិនិត្យឡើងវិញផងទាន..

 

ខេត្តកំពង់ស្ពឺ៖ ភាពមិនប្រក្រតីក្នុងការបើកដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ គឺក្រុមហ៊ុន (សហគ្រាសឯកបុគ្គល) ណេត សំណាង ដេញថ្លៃបានគម្រោង “សាងសង់ផ្លូវបេតុងអាម៉េប្រវែង៣២៧ម៉ែត្រ នៅឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ” តម្លៃប៉ាន់ស្មាន៖ ២៨០,៥០៣,២០០៛ តម្លៃដេញចុះបាន៖ ២៣៩,៨៣០,០០០៛ គឺដេញចុះត្រឹម ១៤,៥១ ភាគរយប៉ុណ្ណោះ ដែលនាំឱ្យមហាជន និងប្រជាជនក្នុងមូលដ្ឋានគ្រាន់តែឃើញពីលទ្ធផលនេះភ្លាម បានសម្តែងនូវការខកចិត្តចំពោះអាជ្ញាធរក្នុងការចាត់ចែងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំខាងលើនេះ និងស្នើសុំពិនិត្យឡើងវិញ។

ប្រជាជន និងមហាជនយល់ឃើញថា កិច្ចប្រជុំដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំស្តុក នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ប្រាកដជាមានការប្រពឹត្តអំពើពុករលួយ ដូចជាការនិយាយគ្នាជាមុនជាដើម នាំឱ្យការដេញថ្លៃគ្មានភាពសុក្រឹត្យ យុត្តិធម៌ បណ្តាលឱ្យខាតបង់ប្រាក់សម្រាបអភិវឌ្ឍន៍ឃុំសង្កាត់បន្តទៅមុខទៀត ព្រោះភាពជាក់ស្តែង ក្រុមហ៊ុន (សហគ្រាសឯកបុគ្គល) ណេត សំណាង ដេញគម្រោងចុះត្រឹម ១៤,៥១ ភាគរយប៉ុណ្ណោះ ដែលក្រុមការងារព័ត៌មានក៏បានសង្កេតឃើញថា មានការនិយាយចរចារគ្នា មុននឹងចូលរួមដេញគម្រោង ដើម្បីដេញថ្លៃទម្លាក់តែបន្តិច គឺយកចំណេញថវិការដ្ឋជាច្រើនចូលក្នុងហោប៉ៅ ចែកគ្នាចាយយ៉ាងរំភើយ។

ប្រជាជនក្នុងមូលដ្ឋាន និងមហាជន សង្ឃឹមថាលោក ចិន សាម៉េត នាយកទីចាត់ការ និងផែនការវិនិយោគខេត្តកំពង់ស្ពឺ ជាពិសេស ឯកឧត្តម វ៉ី សំណាង  អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នឹងពិនិត្យឡើងវិញពីភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីឱ្យមានតម្លាភាព ប្រសិទ្ធភាព និងមិនបាត់បង់ថវិកាសម្រាប់អភិវឌ្ឍន៍ឃុំបន្តទៅទៀត ជាពិសេសនោះ អ្នកវិភាគ ស្នើឱ្យឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើកការស៊ើបអង្កេតចំពោះការសង្ស័យថាជាអំពើខុសច្បាប់ដែលបានកើតមានខាងលើនេះផង។ប្រភព កណ្តាលហតញូស៍

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com