នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីពិសាអាហារពេលល្ងាចជាផ្លូវការ ក្នុងដំណើរទស្សនកិច្ចការងារនៅប្រទេសអូស្ត្រាលី ដែលរៀបចំដោយភាគីអូស្ត្រាលី ដឹកនាំដោយលោក Damien Kilner នាយកគ្រប់គ្រងស្តីទីនៃក្រុមប្រតិបត្តិការអន្តោប្រវេសន៍ នៅភោជនីយដ្ឋាន KOTO ស្ថិតក្នុងទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។