ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ៦ នៅវត្តធម្មិការាម ហៅវត្តដំណាក់ហ្លួង ==> ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិក ដែលមានជំងឺខ្សោយក្រលៀនកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន! ==> ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ==> អភិបាលខេត្តកណ្ដាលអញ្ជើញសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ ==> ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ==> ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយជូនដល់ សមាជិក ចំនួន២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!! ==> សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកណ្ដាល ចុះពិនិត្យម្ហូបអាហារ បន្លែ ផ្លែឈើ ដែលដាក់តាំងលក់នៅផ្សារចុងសប្តាហ៍ នៅមាត់ទន្លេក្រុងតាខ្មៅ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មានរោងចក្រធំៗ ចំនួន ៣ គ្រោងមកវិនិយោគនៅក្នុងខេត្តព្រៃវែង
0

អបអរសាទរលោក លោកស្រី ជាសមាជិកាក្រុមប្រឹក្សាស្រុកកៀនស្វាយ ចំនួន ២១ រូប ត្រូវបានរដ្ឋបាលខេត្តកណ្ដាល ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកកៀនស្វាយ

អបអរសាទរលោក លោកស្រី ជាសមាជិកាក្រុមប្រឹក្សាស្រុកកៀនស្វាយ ចំនួន ២១ រូប ត្រូវបានរដ្ឋបាលខេត្តកណ្ដាល ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកកៀនស្វាយ

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកៀនស្វាយ បានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកកៀនស្វាយ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល ដែលពិធីនេះមានការអញ្ជើញចូលរួមពី មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុកកៀនស្វាយ ជាច្រើននាក់។

មានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកកៀនស្វាយ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា៖ លោក លោកស្រី ជាសមាជិកាក្រុមប្រឹក្សាស្រុក ត្រូវបានតំណាងប្រជាពលរដ្ឋ, ពោលគឺ សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើស ជាសមាជិកក្រុមក្សាស្រុកលើកដែក អាណត្តិទី ៤ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ស្រុកកៀនស្វាយឱ្យមានការរីកចម្រើនលើគ្រប់វិស័យ បន្ថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលរងខេត្ត បានស្នើដល់ក្រុមប្រឹក្សាស្រុកកៀនស្វាយ អាណត្តិទី ៤ ត្រូវរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំ និង កម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល ដោយឆ្លុះបញ្ចាំង និងឆ្លើយតបទៅនឹងគោលបំណង និងគោលដៅអាទិភាពនៃ យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព, ដោយបានកំណត់យក អាទិភាពគន្លឹះ ចំនួន ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និង បច្ចេកវិទ្យា, ជាពិសេស គឺ បច្ចេកវិទ្យាឌីជីថល។ បន្តផ្តល់សេវាសាធារណៈ ដែលជាកិច្ចការអាទិភាពចម្បង ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលត្រូវបន្តលើកកម្ពស់ ទាំងគុណភាព និងប្រសិទ្ធភាព ឱ្យបានកាន់តែរហ័ស និងងាយស្រួល សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធី ជាធរមាន ក្នុងការយកចិត្តទុកដាក់ពិនិត្យនូវរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងឆ្លើយតប ឱ្យបានរហ័ស ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងយុត្តិធម៌។

ឯកឧត្តមអភិបាលរងខេត្ត បន្តថា៖ ទោះបីជាលោក លោកស្រី ជាសមាជិក មកពីគណបក្សនយោបាយផ្សេងគ្នាក្តី ក្រុមប្រឹក្សាស្រុកដែលជាប់ឆ្នោត គឺជាតំណាងរបស់ប្រជាពលរដ្ឋក្នុងស្រុកលើកដែកទាំងមូល ដូចនេះក្នុងការអនុវត្តការងាររបស់លោក លោកស្រី ជាសមាជិកប្រឹក្សាស្រុក ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ដោយមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ ។

ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក អាណត្តិទី ៣ គណៈអភិបាលស្រុក ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន បានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com