(ឃុំទឹកជ្រៅ) ថ្ងៃព្រហស្បតិ៍ ទី២០ខែមិថុនាឆ្នាំ២០២៤
សាលាឃុំទឹកជ្រៅស្រុកតំបែបើកការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែរ គម្រោងទី១សាលាឃុំទឹកជ្រៅ សាងសងផ្លូវបេតុងអាមេ ដែលមាន តម្លៃប៉ាន់ស្មាន ១៤៥.៨៩៥.២៨០រៀល ក្រោមអធិបតីភាព លោក អភិបាលរងស្រុកតំបែ និងលោក សឹង គិរីវណ្ណឌី នាយកទីចាត់ការផែនការនិងវិនិយោគខេត្តត្បូងឃ្មុំ រួមទាំងមន្ត្រីលត្ថកម្មឃុំព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
មុនបើកការដាក់ដេញថ្លៃ លោកអភិបាលរងស្រុកតំបែ បានមានប្រសាសន៍ស្វាគមន៍និងទាក់ទងនឹងគម្រោងនៃការសាងសង់ផ្លូវបេតុងអាមេ សូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សានិងការពារព្រោះនេះជាសមិត្តិផលរួមហើយជាសម្បត្តិរួមរបស់ភូមិឃុំ និងសូមឲ្យក្រុមហ៊ុនដែលធ្វើការដេញថ្លៃបានសូមធ្វើការសាងសងឱ្យបានតាមស្តង់ដារមាឌដ្ឋានដែលបានកំណត់ និងសំណូមពរឲ្យក្រុមហ៊ុនទាំងអស់ធ្វើការដេញថ្លៃឲ្យមានតម្លាភាពផងដែរ។
ក្នុងការដេញថ្លៃផ្លូវគម្រោងទី១នេះជាលទ្ធផលក្រុមហ៊ុនដែលបានដាក់ដេញថ្លៃមានចំនួន ៤ ក្រុមហ៊ុន.
១.ក្រុមហ៊ុន ស្រុងស្រឿន ដាក់ដេញថ្លៃ
១៤៣.០០០.០០០រៀល
២.ក្រុមហ៊ុន ហួត ឆៃលីម ដាក់ដេញថ្លៃ
១៤៣.២០០.០០០រៀល
៣.ក្រុមហ៊ុន ហាវ ហេង ដាក់ដេញថ្លៃ
១៤៣.០៨០.០០០រៀល
៤.ក្រុមហ៊ុន អ៊ូ លាងហុង ដាក់ដេញថ្លៃ
១៣៧.០០០.០០០រៀល
ជាលទ្ធផលក្រុមហ៊ុនដែលធ្វើការដាក់ដេញថ្លៃឈ្នះគឺបានទៅលើក្រុមហ៊ុន អ៊ូ លាហុង ដែលបានដាក់ដេញថ្លៃក្នុងតម្លៃទាបជាងគេ១៣៧.០០០.០០០រៀល ។
គម្រោងទី២សាងសងផ្លូវបេតុងអាមេ ដែលមានតម្លៃប៉ាន់ស្មាន ១៤៤.៥៤៦.៤៩២រៀល ក្រុមហ៊ុនដែលបានចូលដាក់ដេញថ្លៃមាន៤ក្រុមហ៊ុន,
១ ក្រុមហ៊ុន ហាវហេង បានដាក់ដេញថ្លៃ
១៣៩.៩២០.០០០រៀល
២ ក្រុមហ៊ុន ហ៊ួត ឆៃលីម បានដាក់ដេញថ្លៃ ១៤៣.០០០.០០០រៀល
៣ ក្រុមហ៊ុន អ៊ូ លាងហុង បានដាក់ដេញថ្លៃ ១៤៣.០០០.០០០រៀល
៤ ក្រុមហ៊ុន ស្រុង ស្រឿន បានដាក់ដេញថ្លៃ ១៣៩.៩០០.០០០រៀល
ជាចុងបញ្ចប់លោកនាយកទីចាត់ការផែនការនិងវិនិយោគខេត្តបានមានប្រសាសន៍ ផ្ដាំផ្ញើដល់ដល់ក្រុមហ៊ុនដែលដាក់ដេញថ្លៃ
បានសូមធ្វើការឱ្យបានលឿននិងតាមស្តង់ដារនៃគម្រោង និងសូមឲ្យប្រជាពលរដ្ឋព្រមទាំងអ្នកសារព័ត៌មានជួយចុះពិនិត្យមើលគ្រប់ស្ថានការណ៍នៃការសាងសង់ផងដែរ។