សូមគូសបញ្ជាក់ថា កន្លងមកក្រសួងបានធ្វើការដោះស្រាយករណីដីធ្លីជូនពលរដ្ឋនៅទីតាំងនេះ បានចំនួន ៣១០ ក្បាលដី រួចមកហើយ ហើយនាពេលនេះបានធ្វើការដោះស្រាយចំនួន ២៧០ ក្បាលដីបន្ថែមទៀត សរុបទាំងអស់ ៥៨០ ក្បាលដី។
ចំពោះបញ្ហាដែលនៅសេសសល់ ក្រសួងនឹងបន្តធ្វើការដោះស្រាយបញ្ចប់ នាពេលខាងមុខ។
ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់