នៅរសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ ស្នាក់ការសមាគម សារព័ត៌មាន AE MSJ ដែលស្ថិតនៅ ផ្ទះលេខ៦៨.៦៩ ផ្លូវលេខ៣៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបេីកកិច្ចប្រជុំស្តីពីការពិភាក្សាការងារ និងពង្រឹងសមត្ថភាព ក្រុមការងារគណបក្សចុះមូលដ្ឋាន សាខាបក្ស ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្រោមអធិបតីភាពរបស់ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគម និងមានការចូលរួមពីអនុប្រធានសមាគមគម រួមជាមួយអង្គភាពសារព័ត៌មានដែលជាសមាជិកជាច្រើនចូលរួមផងដែរ។ បន្ថែមពីការពិភាក្សានិងពង្រឹងសមត្ថភាពរបស់ក្រុមការងារគណបក្ស ក្នុងនាមឯកឧត្តមបណ្ឌិត ជាអនុប្រធានទី១ នៃគណៈពង្រឹងឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក៏បាន ផ្សព្វផ្សាយចលនារៃអង្គាសបច្ច័យដង្ហែទៀនព្រះវស្សា ទៅវត្តទាំង ៩ សម្រាប់ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស នៅក្នុងឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលកម្មវិធីដង្ហែទៀនព្រះវស្សានេះប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។