ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលក្រុងសំពៅពូន រួចមក ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងកងកម្លាំងទាំងបី មន្ទីអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុងសំពៅពូន អញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ច្រាំងការពារព្រែកជ្រៃធំ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមតំបន់ព្រំដែនក្នុងភូមិសាស្រ្តក្រុងសំពៅពូន ខេត្តកណ្ដាល។