ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ==> អភិបាលខេត្តកណ្ដាលអញ្ជើញសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ ==> ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ==> ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយជូនដល់ សមាជិក ចំនួន២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!! ==> សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកណ្ដាល ចុះពិនិត្យម្ហូបអាហារ បន្លែ ផ្លែឈើ ដែលដាក់តាំងលក់នៅផ្សារចុងសប្តាហ៍ នៅមាត់ទន្លេក្រុងតាខ្មៅ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មានរោងចក្រធំៗ ចំនួន ៣ គ្រោងមកវិនិយោគនៅក្នុងខេត្តព្រៃវែង ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ សាធារណរដ្ឋកូរ៉េ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកស្នងការរងផែនការងារជំនាញចំនួន០៧រូប ចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប. បានថ្លែងជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូបង្រៀនកិច្ចសន្យា។ ការជំរុញនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល តាមរយៈការសម្របសម្រួលពី គ.ជ.អ.ប. បានផ្ទេរការទទួលខុសត្រូវលើការគ្រប់គ្រងការងារអប់រំកុមារតូច បឋមសិក្សា និងការងារអប់រំក្រៅប្រព័ន្ធ មកស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ស្របតាមកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២៣ របស់ គ.ជ.អ.ប. នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ជ.អ.ប ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.អ.ប. ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាសមាជិក គ.ជ.អ.ប. ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិក គ.ជ.អ.ប. ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងតំណាងអង្គការអន្តរជាតិពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពីបានពិភាក្សាគ្នាជាមួយអង្គប្រជុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានស្នើឱ្យលេខាធិការដ្ឋាន គ.ជ.អ.ប. សម្របសម្រួលជាមួយក្រសួង ស្ថាប័នជំនាញ ដើម្បីជំរុញប្រសិទ្ធភាពលើការងារផ្ដល់សេវានៅយន្តការច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់វិស័យមិនសូវមានការចាប់អារម្មណ៍ស្នើសុំសេវា ដូចជាវិស័យុត្តិធម៌ជាដើម ដើម្បីពិនិត្យលទ្ធភាពបន្ថែមប្រភេទសេវាចាំបាច់ផ្សេងទៀត បន្តពង្រឹងគុណភាពនៃប្រព័ន្ធទូទាត់ប្រាក់សេវាតាមបច្ចេកវិទ្យា និងបន្តពង្រឹងសមត្ថភាពមន្រ្តីតាមវិស័យនៅយន្តការច្រកចេញចូលតែមួយ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏ណែនាំឱ្យអភិបាលរាជធានី ខេត្ត ពិនិត្យឡើងវិញរវាងសេវាដែលមានស្រាប់ ធៀបនឹងតម្រូវការជាក់ស្ដែងនៃមូលដ្ឋានរៀងៗខ្លួន។

សូមរម្លឹកជូនថា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប. បង្កើតឡើង ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨។ គ.ជ.អ.ប មានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (ច្បាប់រៀបចំអង្គការ) ច្បាប់ស្ដីពីគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ គ.ជ.អ.ប គឺជាយន្តការអន្តរក្រសួងសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com