ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលប្រកបរបនេសាទស្របច្បាប់បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងឲដឹងថា÷ទោះបីជារដូវបិតនេសាទក៏ដោយក៏មានអ្នករករបរនេសាទខុសច្បាប់ដែលបានដាក់របាំងនរ៉ាវ ឫហៅថា របាំងឈឹប ដែលមានក្រឡាញឹកជាការធ្វើឲកូនមច្ឆាជាតិផ្សេងៗត្រូវវិនាសហិនហោចផុតពូជ។ បើប្រភពមិនបញ្ចេញឈ្មោះបានប្រាប់ពន្លឺតាខ្មៅឲដឹងថា ការដាក់របាំងសាច់ញឹកបានព្រោះមានមន្ត្រីធ្វើនៅស្ថាបណ្ឌមួយនៅពីក្រោយជាអ្នករត់ការទើបហ៊ានបែបនេះ ហើយបើមិនមែនជាបក្សពួកគេទេ សូម្បីតែរកលៀស រកខ្ចៅក៏មិនបានផង ពួកគាត់បានបន្តទៀតថាបើបណ្ដោយឲមានការដាក់របាំងបែបនេះបន្តទៀតច្បាស់រលាយអស់ហើយធុនធានបច្ឆាជាតិ ពួកគសត់ស្នើសុំដល់ ឯកឧត្ដម វុី សំណាង អភិបាលនៃគណះអភិបាលខេត្តតសកែវថ្មី និងមន្រ្តីជល់ផលខេត្តមេត្តាចាត់មន្រ្តីជំញញចុះពិនិត្យមើលទីតាំងទាំងនេះផងដើម្បីទុបស្កាត់និងហាមឃាត់ដោយប្រសិតភាពផង។ រាល់ការចេញផ្សាយនេះគឺគ្រាន់តែចង់បង្ហាញប្រាប់និងជាព័ត៌មានសម្រាប់ជូនដល់ថ្នាក់ដឹកនាំគ្រប់ស្ថាបណ្ឌដែលពាក់ពាន់តែប៉ុណ្ណោះ ពុំមានចេត្តនាជុះជុងឫបង្កាច់បង្ខូចបុគ្គលណាមួយឡើយ អង្គភាពយ់ើងខ្ញុំរងចាំបកស្រាយបំភ្លឺរាល់ម៉ោងធ្វើការតាមរយះ ០៧៧ ៥៣០ ៥០៣.៕