នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររយៈពេល ៩ខែ របស់គណៈបញ្ជាការដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រកាត់បន្ថយគ្រោះថ្នាក់ដោយសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់កងកម្លាំងនគរបាលជាតិ ក្រសួងមហាផ្ទៃ (គ.អ.ម.ផ) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។