ស្នងការដ្ឋាននគរបាលខេត្តកោះកុង l នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីលានហ្វឹកហាត់ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង មានបេីកវគ្គហ្វឹកហាត់កងអន្តរាគមន៍ពិសេសំនាន់ទី៥ ដែលមានសិក្ខាកាមចូលរួមចំនួន ២១នាក់ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង។
លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់បន្ថែមថា ការងារហ្វឹកហាត់នេះ គឺដេីម្បីរំលឹកមេរៀនចាស់ បំពេញបន្ថែមយុទ្ធវិធីថ្មីៗ និងបង្កើនសមត្ថភាពកងកម្លាំងក្នុងកិច្ចការការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងខេត្តកោះកុង និងដេីម្បីឆ្លើយតបសភាពការណផ្សេងៗដែលអាចកេីតឡេីងដោយយថាហេតុ។