នៅព្រឹកថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សាករណី សំណើសុំអន្ដរាគមន៍របស់ឈ្មោះ អុល សុភាព ដោះស្រាយករណីឈ្មោះ ហ៊ល ហ៊ុល និងឈ្មោះ ផុន វន មានទីលំនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្ដកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្ដកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល។