នៅព្រឹកថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីមុខជំនាញ DNA នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ រួមមាន៖ នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ស្នងការដ្ឋាននគរបាលរាជធានីខេត្ដ៖ ភ្នំពេញ-កណ្ដាល-ព្រៃវែង-ស្វាយរៀង-តាកែវ ក្រោមអធិបតីភាព៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ។