ក្រុមការងារព័ត៍មាន និង ប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ក្រោយទទួល(បានសារពីប្រជាពលរដ្ឋដែលរស់នៅសង្កាត់កំពង់សំណាញ់.ក្រុងតាខ្មៅ ខេត្តកណ្តាល.កាលពីថ្ងៃទី២៥.១១.២០២៤.ស្នើរសុំកិច្ចអន្តរាគមន៏.ពីអាជ្ញាធរនិងសមត្ថកិច្ច.ក្រុងតាខ្មៅ.ខេត្តកណ្តាល.មេត្តាជួយចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងល្បែងសុីសងតាមអនឡាញមួយកន្លែងដែលស្ថិតក្បែគល់ស្ពានលាបជាប់មាត់ស្ទឹងត្រើយខាងកើត.ជាប់ហាងកាហ្វេរ.ម្លប់ឬស្សី.ដែលខាងមុខមានលក់បាយកាហ្វេរ.និងកន្លែងបោះប៊ូល.ឯខាងក្រោយ.វិញបើកល្បែងសុីសងអនឡាញ.លែងពេញទំហឹុងទាំងយប់ទាំងថ្ងៃតែម្តង.។.សូមអរគុណ.????) ។
បន្ទាប់ពីទទួលបានសារ លោកអធិការ បានចាត់អោយកម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ត៍នគបាលរដ្ឋបាលកំពង់សំណាញ ចុះពិនិត្យស្រាវជ្រាវអន្តរាគមន៍ជូនភ្លាម ជាលទ្ធផល ចំណុចទីតាំងខាងលើមិនមានបើកលែងល្បែងសុីសងអនឡាញខុសច្បាប់គ្រប់ប្រភេទឡើយ ចំណែកមនុស្សច្រើនដែរបានថតឃើញគឺជាអ្នកមើលនិងអ្នកលេង កីឡាបោះប៊ូល សូមបញ្ជាក់ថាកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នគរបាលយើងធ្លាប់បានណែនាំធ្វើកិច្ចសន្យាមិនអោយមានការលួចលាក់បើកទទួលលេងល្បែងសុីសងឡើយ ។
ក្រុមការងារសូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ដែរបានចូលរួមសហការរាយការណ៍ព័ត៍មាន ។