កំពុងស្ពឺ! នៅព្រឹកថ្ងៃ អង្គារ ៣កើត ខែមិគសិរឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤
នៅសាលប្រជុំ វ៉ី សំណាង ជាន់ទី2 អគាររដ្ឋបាលខេត្ដកំពង់ស្ពឺពិធីប្រកាសចូលកាន់មុខតំណែង លោក យឹម ណន ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ។
អញ្ជើញជាក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ
កម្មវិធីនេះផងដែរមានការអញ្ជើញចូលរួមពី ៖ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដកំពង់ស្ពឺលោកមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធទាំង ០៣ប្រភេទ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោកអធិការនគរបាលក្រុង ស្រុក ព្រមទាំងអស់លោក លោកស្រី មន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀត៕