លោកឧត្ដមសេនីយ៍ទោ ស្នងការខេត្តឧត្ដរមានជ័យបញ្ជាមន្ត្រីក្រោមឪវាតចុះបង្ក្រាបបទល្មើសមួយក្រមឆក់សត្វព្រៃនៅចំនុច!!
ខេត្តឧត្តរមានជ័យ ថ្ងៃទី 9 ខែធ្នូឆ្នាំ 2024កងកម្លាំងនគរបាលខេត្តប្រឆាំងបទល្មើស លោកឧត្តមសេនីយ៍ត្រី ផេង តារា បានទទួលបញ្ជាពីឧត្តមសេនីយ៍ទោ ខូវ លីស្នងការនគរបាលខេត្តឧត្តរមានជ័យ។បានទទួលព័ត៌មានពីបណ្ដាញថាមានជនល្មើសមួយក្រុមបានដាក់ប្រដាប់ឆក់យកសត្វព្រៃ នៅចំការក្រូចពូផែនចំណុចភ្នំអណ្ដូង ភូមិគោកសំព័រឃុំលំទោងស្រុកអន្លង់វែង កងកម្លាំងស្នងការខេត្តបានសហការជាមួយនគរបាលស្រុកចង្ការ។ចុះទៅបង្ក្រាបចាប់បានជនល្មើសពីរនាក់មួយចំនួនទៀតរត់រួច ឯសត្វទន្សោងមួយក្បាលនោះត្រូវពួកជិនល្មើសប្រលេះយកសាច់មួយចំនួន។សល់ប៉ុន្មានដែលយកមិនអស់ក៏យកត្រាក់ទ័រទៅឈូសដើម្បីលុបបំបាត់ភស្តុតាង។កងកម្លាំងនគរបាល។បានចុះទៅដល់ដេញចាប់បានចំនួនពីរនាក់ឯវត្ថុតាងត្រាក់ទ័រមួយ គោយន្តមួយម៉ូតូ 2 គ្រឿង ។រួចបានធ្វើកំណត់ហេតុប្រគល់ឲ្យខាងបរិស្ថានដើម្បីធ្វើសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។