ថ្ងៃចន្ទ ៨រោច ខែ មិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤
កំពង់ឆ្នាំង: ក្រោយពីមានសេចក្តីរាយការណ៏របស់អ្នកសាព័ត៌មាន សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ដឹកនាំដោយ លោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពុងប្រាសាទ និងសង្កាត់រដ្ឋបាលជលផលជលជលគិរី សហការជាមួយអាជ្ញាធរឃុំពាមឆ្កោក សហគមន៍នេសាទភូមិកោះធំ , ភូមិ ថ្មី , ភូមិ ភ្លងសែនជ័យ, អន្លង់មេត្រីសែនជ័យ ,ភូមិកៀនតាម៉ា កម្លាំងចូលរួមសរុប ចំនួន ១៤ នាក់ និងមធ្យោបាយធ្វើដំណើរ ម៉ូតូ ៦ គ្រឿង និង រឹម៉ក់ចំនួន០១ គ្រឿង បានចុះបង្ក្រាបបទល្មើសជលផលស្ថិតនៅ ក្នុងភូមិសាស្ត្រ ភូមិភ្លង ឃុំ ពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានប្រទះឃើញការធ្វើនេសាទ ប្រើដោយឧបករណ៍ លូរួមផ្សំបាំងស្បៃមុង នៅចំណុច ព្រែកភ្លង។ ក្នុងនោះសមត្ថកិច្ចយើងបានឯកភាពគ្នាធ្វើការរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែង។
ចំពោះ លោក អ៊ូ សុភ័ណ នាយរងខណ្ឌបាន សហការជាមួយគណះបញ្ជាការរដ្ឋបាល ស្រុកកំពង់លែង កំលាំង១៩ នាក់ និងមធ្យោបាយទូក ៤ គ្រឿង បានចុះប្រតិបត្តិការចាប់ពីចុងព្រែកក្រម៉ាល ទៅដល់ចុងព្រែក ឃុំប្រឡាយមាស និង ឃុំផ្លូទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ហើយ ក្រុមការងារបានឯកភាពគ្នាចុះរុះរេីកាត់តំរិមរបាំងសាច់អួនដែលដាក់វែងៗខុសនិងច្បាប់ស្តីពីជលផល បំផ្លាញ់ចោលវត្ថុតាងនៅនិងកន្លែង។
លទ្ធផលសម្រេចបានដូចខាងក្រោម៖
របាំងសាច់អួនចំនួន០១ករណី ស្មើនឹង ៥កន្លែង ប្រវែង៧៥០បង្គោល៤០០ដេីម លបលូ ៨មាត់ និងចាក់លែងត្រីចម្រុះចូលដែននេសាទវិញ ៥០គីឡូក្រាម
-របាំងស្បៃមុងចំនួន ០១ករណី ស្មើនឹង ៦ កន្លែង ប្រវែង ៣០០ម លូស្បៃមុងចំនួន ៦ គ្រឿង បង្គោលចំនួន ១០០ ដើម និងចាក់លែងត្រីចំរុះចូលដែននេសាទវិញចំនួន ២០ គីឡូក្រាម ។ វត្តមានមន្រ្តីជំនាញករណីចុះបង្រ្កាបបទល្មើសនេសាទពីរគោលដៅនេះ យើងឃើញថាពុំមានភាពប្រទាំងប្រទើសជាមួយម្ចាស់ឧប្បករណ៏នេសាទល្មើសច្បាប់ជលផលឡើយ។
មហាជននៅស្រុកកំពង់លែងអំពាវនាវដល់ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ មេត្តាកុំដាក់របាំងភ្ជិតព្រែកទុកផ្លូវឲ្យត្រីគ្រប់ប្រភេទបន្លាស់ទីមកទន្លេ(ពីទឹករាក់មកទឹកជ្រៅ)ផងទានដើម្បីមនុស្សជំនាន់ក្រោយ យើងគ្រប់រូបកុំប្រកបរបរដាក់លបលូស្បៃមុងអោយសោះនោះមច្ឆាជាតិនិងសម្បូរឡើងវិញ ។ចំពោះមន្រ្តីមានសមត្ថកិច្ចទូទាំងក្រុងស្រុក
លោកបន្តរប៉េសកកម្មដូចភ្លៀងរលឹម អនុវត្តន៏យុទ្ធសាស្រ្តក្តៅមិនត្រជាក់ របស់សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាទប់ស្កាត់បទល្មើសនេសាទ.បទល្មើសបំផ្លាញធនធានធម្មជាតិត្រូវអនុវត្តច្បាប់អោយបានដាច់ខាតចំពោះជនណាដែលនៅតែបន្តរមុខរបរនេសាទល្មើសច្បាប់ធនធានជលផល៕
ដោយលោក អ៊ិន ស៊ីមុន្នី/
សម្រួលអត្ថបទដោយលោក ប៉មមេសា ចាងហ្វាងការផ្សាយ