នៅព្រឹកថ្ងៃសៅរ៍ទី ០២-០៧-២០២២ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមជាមួយ លោក អ៊ុយ សុន អនុប្រធានក្រុមការងារ និងអមដំណើរដោយមន្ត្រីក្រុមការងារ បានចុះជួបសំណេះសំណាលជាមួយលោក លោកស្រីក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ ប្រធាន អនុប្រធានសាខាបក្សភូមិ ក្រុមការងារយុវជន សកម្មជនក្នុងសង្កាត់ព្រែកកំពឹស ដែលមានវត្តមានចូលរួម ចំនួន៩៧នាក់។ ក្នុងឱកាសជួបសំណេះសំណាលនាពេលនោះ ឯកឧត្តម រ័ត្ន ស៊្រាង បានកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដណ្តើមបានជោគជ័យក្នុងការបោះឆ្នោតមេឃុំ-ចៅសង្កាត់នាពេលកន្លងមកទទួលបានអសនៈ១០០% ។ ជាមួយគ្នានោះ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បានប្រគល់ថវិកា រួមជាមួយ ស្រាបៀរនិងភេសជ្ជៈចម្រុះ ឧត្ថម្ភជូនដល់សាខាបក្សភូមិទាំងអស់ដើម្បីរៀបចំពិធីជប់លៀងពិសារអាហារសាមគ្គីតាមភូមិនីមួយៗ ជាការអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់នេះ៕
0
ឯកឧត្តម រ័ត្ន ស្រ៊ាង អបអរសាទរលទ្ធផលបោះឆ្នោត ក្នុងសង្កាត់ព្រែកកំពឹស!
ចេញផ្សាយ
ថ្ងៃទី July 2, 2022
Filed in: ព័ត៌មានជាតិ
About admin
Recent Posts
- ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!
- លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងតំណាងលោកស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការការពារភ្ញៀវទេសចរណ៍មកប្រទេសកម្ពុជា..
- ករណីរោងចក្រ ស្លាកយីហោ ម៉េងវ៉ាន អុិនវេសមិន អិលធីឌី បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ
- ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ
- វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ចំនួន ២៧បណ្ណ មានទីតាំងស្ថិតនៅឃុំថ្នល់បត់ ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានសម្របសម្រួល ដោះស្រាយបញ្ចប់
- ព្រៃឈើដែលជាធនធានធម្មជាតិរបស់រដ្ឋនៅក្នុងទឹកដីនៃខេត្តរតនគិរី រាប់រយហិកតាត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែមានការឈួសឆាយយ៉ាងគំហ៊ុក..
- លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ដឹកនាំសមាជិកសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រពន្ធ័…
- ឯកឧត្តមអភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការស្តារប្រឡាយរំដោះទឹកខ្សែទី២ នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ
- ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជេីញសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងបន្តចុះពិនិត្យសក្តានុពល«សួនឧទ្យានទន្លេស្ងួត»
- កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តក្នុងឆ្នាំ២០២៥