សៀមរាប ៖ ព្រឹកថ្ងៃសៅរ៍ទី ២៣ ខែកក្កដា ឆ្នាំ ២០២២ ទឹកដីខេត្តសៀមរាបកំពុងរងការទន្ទ្រានកាប់ព្រៃពីសំណាក់អ្នកមានអំណាចលួចឈូសឆាយព្រៃដើម្បីធ្វើកម្មសិទ្ធផ្ទាល់ខ្លួន។តាមប្រភពច្បាស់ការពីប្រជាពលរដ្ឋតារារស់នៅតំបន់ដែលកំពុងទន្ទ្រានដូចជានៅភូមិ÷ នៅក្នុងភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប កំពុងតែរងការកាប់ទន្ទ្រានដីព្រៃដែលជាសម្បត្តិរបស់រដ្ឋជាច្រើនហិចតា ដោយមានគ្រឿងចក្រជាច្រើនកំពុងរូករៀនវៃដីព្រៃ ធ្វើការឈូសឆាយដើម្បីយកធ្វើជាសម្បត្តិផ្ទាល់យ៉ាងគគ្រឹកគគ្រេង។
ប្រភពតាមសម្ដីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទ័ពស្វាយនោះបានឱ្យដឹងថាការកាប់ទន្ទ្រានព្រៃនេះមានជាយូរណាស់មកហើយតែមិនឃើញមន្ត្រីអាជ្ញាធរពាក់ព័ន្ធចុះបង្ក្រាបទាល់តែសោះ។
ប្រជាពលរដ្ឋដែលរស់នៅទីនោះមានការសង្ស័យថាពិតជាមានការសម្របសម្រួលឬក៏សហការពីមន្ត្រីមូលដ្ឋានទើបឈ្មួញទាំងនោះហ៊ានកាប់ទន្ទ្រានដីព្រៃបែបនេះ។
សំដីអ្នកភូមិម្នាក់បានបញ្ជាក់ប្រាប់ថាធ្លាប់មានមន្ត្រីមូលដ្ឋានពាក់ព័ន្ធធ្លាប់ចុះបង្ក្រាបពីមុនរួចម្ដងហើយ តែឥឡូវបែរជាឃើញកាន់តែច្រើនទៅច្រើនទៅៗ
លោកអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ទា សីហា តើគូរមានវិធានការបែបណាចំពោះជនខិលខូចដែលឆ្លៀតឱកាសឈូសឆាយដីព្រៃនេះ។
លោកប្រធានមន្ទីរបរិស្ថានខេត្ត ប្រធានមន្ទីរកសិកម្ម តើគួរគិតបែបណាចំពោះទង្វើទាំងអស់នេះ។
បើសិនណានៅតែមានសកម្មភាព ឈូសឆាយដីព្រៃនៅតែបន្តពិតជារលាយបាត់បង់ ដែនជម្រកសត្វព្រៃរបស់យេីងហើយ។
ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញនោះ បានសុំស្នើដល់ថ្នាក់ដឹកនាំ សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយបញ្ហានេះផង។