សង្វៀនជល់មាន់និងអាប៉ោងដុះស្លែរមានម្ចាស់ឈ្មោះ «សាល» ទីតាំងច្រកចូលទល់មុខផ្សារឃ្លាំងរុំសេវ សង្កាត់ ទឹកល្អក់ ៣ ខណ្ឌទួលគោករាជធានី ភ្នំពេញ មានអំណាច ក្នុងការបើកល្បែងល្បែងស៊ីសង តែបែរជាសមត្ថកិចមូលដ្ឋានមិនហ៊ានចុះបង្ក្រាប ។
ប្រជាពលរដ្ឋនិងមហាជនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។
ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើសក្នុងមូលដ្ឋាន៕