ខណ្ឌច្បារអំពៅ៖ផ្សាយថ្ងៃទី០៥.០៨.២០២២
ទីតាំងបើកល្បែងស៊ីសង ជាច្រើនប្រភេទដូចជា ៖ បៀរការ៉ាត់ និងជល់មាន់អនឡាញជាច្រើនកន្លែង ស្ថិតនៅផ្លូវលំ #ភូមិដើមចាន់ #ភូមិកនារាយណ៍ ភូមិវៀតណាម និងភូមិវាស្បូវ សង្កាត់ច្បារអំពៅទី២ សង្កាត់និរោធ នឹង សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងតែបើកលេងដំណើរការយ៉ាងរលូន ភ្នាល់លុយគ្នារាប់ «លានរៀល» ក្នុងមួយដៃ កំពុងបើក ដំណើរការ ស្វាគមន៍ អតិថិជនមកពីគ្រប់មជ្ឈដ្ឋានបើកដំណើរការយ៉ាងរលូនបែរជាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ មិនមានវិធានការចុះបង្ក្រាប បែរជារក្សារភាពស្ងៀមស្ងាត់ទៅវិញរឺក៏ត្រូវថ្នាំសណ្តំអស់ហើយ។
ប្រភពពីប្រជាពលរដ្ឋមិនបញ្ចេញឈ្មោះថាទីតាំងមួយកន្លែងនេះបើកលេងតាំងពី{ព្រឹករហូតដល់យប់អាធ្រាត្រ}ស្រែកហ៊ោកញ្ជ្រៀវអឺងកងដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធនៅក្នុងស្រុកឡើយ៖ពួកគាត់កំពុងមានការព្រួយបារម្ភជាខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលមកលេងល្បែងស៊ីសង ភ្នាល់លុយគ្នាស៊ីសាច់ហូតឈាមគ្នា ជារៀងរាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានក្នុងខណ្ឌច្បារអំពៅហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈទើបមានការបើកភ្លើងខៀវ។
ប្រភពដដែលបានបន្តថារាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ កើតហឹង្សារក្នុងគ្រួសារជាក់ជាមិនខាន ជាពិសេសទីតាំងមួយកន្លែងនេះគឺសម្បូរទៅដោយភ្ញៀវដែលមានលុយច្រើនចូលទៅលេងជារៀងរាល់តែម្តង។
ប្រជាពលរដ្ឋនិងមហាជនសង្ឃឹមថា៖លោក វរសេន៍ឯក ម៉ៅសឿត អធិការនគរបាលខណ្ឌច្បារអំពៅ គួរតែមានវិធានការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះផង!!ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធបើកភ្លើងខៀវបង្កើតបទល្មើសនិងជាឆ្នាំងបាយក្នុងមូលដ្ឋានទើបមិនហ៊ានបង្ក្រាប!!!គប្បីចាត់មន្ត្រីជំនាញចុះធ្វើការបង្ក្រាប!!