លោក សោម សមសក្តិ ក្លាយជាជនជាប់ចោទជាផ្លូវការហើយបន្ទាប់ពីតំណាងអយ្យការចោទប្រកាន់ចំនួន ៣បទល្មើស … គេហទំព័រ ពន្លឺតាខ្មៅ
ខេត្តសៀមរាប: នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ក្លាយជាជនជាប់ចោទជាផ្លូវការហើយក្រោយពីអយ្យការអមសាលាដំបូងខេត្តសៀមរាបបានចោទប្រកាន់ចំនួន ៣ បទល្មើស។
បុគ្គល សោម សមសក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប បានក្លាយជាជនជាប់ចោទស្របច្បាប់ហើយបន្ទាប់ពីតំណាងអាយ្យាកាសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់ជាផ្លូវការនូវបទល្មើសចំនួន ៣ និងបានបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរដើម្បីចាត់ការ។
លោកស្រី សា ធីតា អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី 6 ខែសីហាឆ្នាំ 2022ថា÷ ជនត្រូវចោទឈ្មោះ សោម សមសក្តិ ត្រូវបានតំណាងអយ្យការសំរេចថាត្រូវបានចោទប្រកាន់ចំនួន ៣បទល្មើស
ទី១ បទល្មើសជេប្រមាថ ទី២ បទល្មើសហិង្សាដោយចេតនា ទី៣ បទល្មើសប៉ុនប៉ងមនុស្សឃាត លោកស្រីបន្តទៀតថា សំណុំរឿង លោក សោម សមសក្តិ កំពុងស្ថិតនៅក្នុងការអនុវត្ត នីតិវិធីរបស់ចៅក្រមស៊ើបសួរ សូមបញ្ជាក់ថាជនជាប់សង្ស័យ សោម សមសក្តិ ត្រូវបានស្ត្រីរងគ្រោះឈ្មោះ ផាល សុជឿន បានដាក់ពាក្យបណ្ដឹងប្ដឹងពីបទជេរប្រមាថហិង្សាដោយចេតនានិងប៉ុនប៉ងមនុស្សឃាត ដែលបានប្រព្រឹត្តកាលពីយប់ថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2022នៅចំណុចផ្សារទំនើបអាស៊ីក្រុងសៀមរាប។
ជនរងគ្រោះបញ្ជាក់ថា ជនបង្កបើករថយន្តរបស់ខ្លួនម៉ាក Range rover ពាក់ស្លាកលេខ ភ្នំពេញ 2BU 0009 ដេញបំបុកប៉ុនប៉ងសំលាប់លោកស្រី តែដោយសារបានម៉ូតូសមត្ថកិច្ចចុះអន្តរាគមន៍បាំងពីមុខរថយន្តបង្ក បុកម៉ូតូដួលខ្ទេចទើបលោកស្រីរួចផុតពីការប៉ុនប៉ងចាំបុកសម្លាប់នោះជនរងគ្រោះបន្ថែមទៀតថានៅពេលគាត់បានទៅដាក់ពាក្យបណ្ដឹងនៅស្នងការប៉ូលីសខេត្ត ជនបង្កហែរក្បួនរថយន្តទំនើប ៤ ទៅ ៥គ្រឿងព្រមទាំងមានសេនាឆ្វេងស្ដាំអមដំណើរចូលទៅឆ្លើយបំភ្លឺសកម្មភាពរបស់ជនបង្កបានបង្ហាញថា គេមានអំណាចមានឥទ្ធិពលត្រឹមម៉ូតូប៉ូលីសមួយគ្រឿងបុកកំទេចចោលក៏មិនអាចធ្វើអ្វី (សក្តិ) បានដែរលោកពេលសំណុំរឿងធ្លាក់បដៃតុលាការតំណាងអយ្យការបានកោះហៅបុគ្គល សោម សមសក្តិ ឲ្យចូលបំភ្លឺចំនួនពីរលើកមកហើយតែបុគ្គលរូបនេះមិនចូលដោយដាក់ពាក្យពន្យារ អញ្ចឹងម្ដងនេះទោះជាមានស្លាប់ក៏មិនអាចហោះគេចបានដែរប្រហែលមិនអាចរួចផុតពីសំណាញ់ច្បាប់បានឡើយ ពីព្រោះតំណាងឯកាសម្រេចចោទប្រកាន់ចំនួន ៣ បទល្មើសនឹងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមហើយដែ
ក្រៅពីជនរងគ្រោះ ក៏មានមហាជនរាប់ម៉ឺននាក់រង់ចាំមើលរំពឹងថា សាលាដំបូងខេត្តសៀមរាបនិងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះជាស្ត្រីភាពមិនខានឡើយ។
ហេតុការណ៍នេះដែរអ្នកអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក សោម សមសក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាបបានឡើយព្រោះលោកឆ្លើយថារវល់។