កាលពីព្រឹកថ្ងៃចន្ធ ទី១៥ ខែសីហា ឆ្នាំ២០២២ សាលាស្រុកបុទុមសាគរនាំយកឣំណោយសប្បុរសជន……
កោះកុង# លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរបាននាំយកឣំណោយរបស់សប្បុរសជនជួនគ្រួសារឣតីតយុទ្ធជន លោកតាលោកយាយនិងសិស្សានុសិស្សស្រុកបុទុមសាគរជាង ៥០០នាក់លោកឣភិបាលស្រុក មានប្រសាសឧ្យដឹងថា÷ អតីតយុវជនជាក្រុមជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ជានិមិត្តរូបនៃស្មារតីនៃការលះបង់និងពលីកម្ម ដើម្បីសង្គមកិច្ចបានសុខ សន្តិភាព ក៏ដូចជាការអភិវឌ្ឍ
លោក ហាក់ ឡេង បានបន្តទៀតថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជំរុញឱ្យ ចលនាថ្មីមួយទៀត គឺចលនាកសាងលំនៅដ្ឋានជូន អតីតយុវជនកម្ពុជានៅទូទាំងប្រទេស។ នៅក្នុងនោះផងដែរក៏មានសប្បុរសជនមួយចំនួនបានឧបត្ថម្ភគ្រឿងបរិភោគ មួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ 1យួរ ត្រីខ ១យួរ សារ៉ុង១និងថវិកា
ចំនួន២ម៉ឺនរៀល ទាំងអស់នេះហើយគឺជាការ ខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកបូទុមសាគរ ស្វែងរសប្បុរស់ជនដើម្បីជួយចែករំលែកបងប្អូន ក្នុងមូលដ្ឋានបន្តទៅមុខទៀតដើម្បីចូលរួរំលែកភាពខ្វះខាតរបស់បានមួយរយះបានដែរ៕ ពន្លឺតាខ្មី TV hotnews