តាកែវ# ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២ គម្រោងដេញថ្លៃឃុំ អូរសារាយ មាន៣ គំរោង និងថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២ នៅឃុំ ស្រែរនោង មាន ៥គំរោង ក្នុងស្រុក ត្រាំកក់ ខេត្តតាកែវ ត្រូវបានមហាជនមើលឃើញថា ជាការដេញថ្លៃមួយដែលមិនមាន ភាពប្រក្រតីនោះឡើយ គឺមានការ ស៊ុំគ្រលំគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុន ។ពលរដ្ឋបានបន្តទៀតថា÷
រីឯប្រធានលទ្ធកម្ម មេឃុំក៏ដូចជាត្រូវគ្នាដែរ ដូចជាគ្រោងទុកជាមុន កត្តានេះហើយដែលធ្វើអោយបាត់ថវិការដ្ឋជាច្រើនត្រូវបានមហាជនមើលឃើញថា ជាការស៊ុំគ្រលំឃុបឃិតគ្នាសុទ្ធសាធរវាងក្រុមហ៊ុននិងក្រុមហ៊ុនដើម្បីបានផលប្រយោជន៍ចូលហោប៉ៅរៀងៗខ្លួន។ សកម្មភាពដែលនាំឲ្យមានការសង្ស័យទាំងនោះគឺ ក្រុមហ៊ុនជាច្រើនបានទៅចូលរួមដេញថ្លៃនូវគម្រោងសាងសង់ តែបានត្រឹមឈរកាន់ក្រដាស់
សំណើរដេញថ្លៃនៅ ក្បែរៗបរិវេណសាលាឃុំតែប៉ុណ្ណោះ ដោយមិនបានយកទៅដាក់ក្នុងប្រអប់ដេញថ្លៃនោះទេ។ ដែលនេះអាចជាការនិយាយត្រូវរ៉ូវគ្នាជាមុន មុនពេលដែលការដេញថ្លៃចាប់ផ្តើមឡើង ទើបបានជាមានក្រុមហ៊ុនមិនតិចនោះទេដែលមិនដាក់សំណើរដេញថ្លៃ។ ជាងនេះទៅទៀតគេបានឃើញ ក្រុមហ៊ុនចំនួន៥ ដែលបាន ចូលដាក់សំណើរដេញថ្លៃ ។តែ ដូចជាដឹងទំហ៊ុំទឹកប្រាក់រៀងៗខ្លួនដែលត្រូវសរសេរដាក់លើក្រដាស់
សំណើរដេញថ្លៃ (ទាំងនេះជាសកម្មភាពខ្វះក្រមសីលធម៌សម្រាប់អ្នកដេញថ្លៃដែលត្រូវបានហាមឃាត់)។ ពិសេសតម្លៃសាច់ប្រាក់ដែលក្រុមហ៊ុនដាក់ដេញថ្លៃនោះ សិងតែស្មើនិងតម្លៃសាច់ប្រាក់ប៉ានស្មានដែលរដ្ឋទម្លាក់ឲ្យទៅហើយ គឺមានការចុះភាគរយតិចបំផុត។ នៅក្នុងការដេញថ្លៃនេះដែរ គេសង្កេតឃើញថាទី១ បានទៅលើក្រុមហ៊ុន ឈ្មោះ ណែន ណេង ទី២ បានទៅលើក្រុមហ៊ុន អំ គា (សំណង់ តុងលី ហ៊ួ) ទី៣ ក្រុមហ៊ុន ផេង ប៉េង ឃាង ទី៤ ក្រុមហ៊ុនសាយ ប៉ូឡូញ ក្រុមហ៊ុនទាំង៤ នេះបានដាក់តម្លៃដេញថ្លៃសម្រាប់គម្រោងសាងសង់ប្រគៀកនិងតម្លៃប៉ាន់ស្មានបំផុតគួរឲ្យសង្ស័យ។
មហាជនបានស្នើឲ្យមន្ត្រីពាក់ព័ន្ធពិនិត្យមើលសកម្មភាពមិនប្រក្រតីរបស់ក្រុមហ៊ុនទាំងនេះផង ពិសេសត្រូវពិនិត្យឲ្យបានដិតដល់រាល់សកម្មភាពដេញថ្លៃគម្រោងអភិវឌ្ឍឃុំ សង្កាត់ក្រោយៗទៀត ជៀសវៀងរដ្ឋចាយលុយទំហ៊ុំធំ តែលទ្ធផលដែលទទួលបានគឺផ្លូវគ្មានគុណភាព ៕