លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម អញ្ជើញជាអធិបតីភាពក្នុងការចែករំលែកបទពិសោធន៍ទៅប្អូនៗសិស្សថ្នាក់ទី១២..
នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២២ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាព កម្មវិធីចែករំលែកបទពិសោធន៍ និងបំណិនដល់ប្អូនៗសិស្សថ្នាក់១២ នៃវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង។
ក្នុងនោះមានការអញ្ញើញចូលរួមជាកិត្តិយសដោយ លោកបណ្ឌិត ទូច សុខៈ អគ្គនាយករងសារព័ត៌មានត្រយង លោក ជា ធីរិទ្ធ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក រ៉េន រតនៈ មន្ត្រីទទួលបន្ទុកព័ត៌មាននៃក្រុមការងារហ្វេសប៊ុកសម្ដេចក្រឡាហោម លោកអភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំងបី មេឃុំទឹកឃ្លាំង នាយិកា នាយករង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំងប្រមាណ ២០០នាក់៕