សង្វៀនបញ្ជាល់មាន់ដុះស្លែ បង្កប់នៅក្នុង កាស៊ីណូភ្នំដិនបើកដំណើរការឲ្យពលខ្មែរចូលលេងដោយសេរី រីឯសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តតាកែវ មិនហ៊ានបង្ក្រាប
ខេត្តតាកែវ ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅ ឃុំ ទំលាប់ ស្រុក គី រី វង្ស ខេត្តតាកែវ បាន បញ្ជាក់ឲ្យដឹងថា ល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង បង្កប់ក្នុងកាស៊ីណូភ្នំដិន ដំណើរការយ៉ាងពេញទំហឹងវិញ ហើយ ចំពោះលោក អធិការដ្ឋាននគរបាលស្រុកគីរីវង្ស សម្ងំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្ក្រាប ។
មជ្ឈដ្ឋានខាងក្រៅ ! និងពលរដ្ឋនៅឃុំទំលាប់បានរិះគន់ចំៗទៅលើសមត្ថកិច្ចពាក់ព្ធន័ក្នុងខេត្តតាកែវ ជាអ្នកបើកភ្លើងខៀវ ទើបម្ចាស់កាស៊ីណូភ្នំដិន ហ៊ានបើកហ៊ានបិទល្បែងបញ្ជាល់មាន់ខ្នាចធំ លេងស៊ីសងខុសច្បាប់ ស្រេចតែអំពើចិត្ត។
ជាក់ស្តែងអ្នកចូលរួមលេងបានឲ្យដឹងទៀតថា មានទាំងរថយន្តទំនើបជាច្រើនគ្រឿង នឹងម៉ូតូប្រហែលមានខ្នងបង្អែក
រឹងមាំ ចាំជួយអន្តរាគមន៍ ទើបម្ចាស់ទីតាំងបនល្បែងហ៊ានបើកដៃឲ្យប្រជាពលរដ្ឋខ្មែរ និងជនអន្តោប្រវេសន៍ចូលលេងល្បែងភ្នាល់ស៊ីសងខុសច្បាប់ ដាក់លុយក្នុងមួយគូរចាប់ ២ ពាន់ដុល្លាទៅ៣ពាន់ដុល្លា ។ បច្ចុប្បន្ន ក្រុមពួកញៀនល្បែងទាំងនោះ កំពុងសម្រុកលេងល្បែងគ្រប់ប្រភេទដូចជា ៖ មាន់ជល់ខ្នាយដែកវង់បៀរ
អាប៉ោងយូគី រីឯសមត្ថកិច្ចពាក់ពន្ធ័ក្នុងខេត្តតាកែវ បណ្តែតបណ្តោយឲ្យលេងដោយសេរីមិនចាត់វិធានការចុះបង្ក្រោបទប់ស្កាត់ទល់តែសោះថែមទាំងមានមេការជំនាញម្នាក់រត់ការបង់លុយពីថ្នាក់ក្រោមរហូតដល់ថ្ថ្នាក់លើ ទើបរក្សាភាពស្ងៀមស្ងាត់ ។
ល្បែងដ៏ធំជ្រកក្រោមស្លាក (កាស៊ីណូភ្នំដិន) មានខ្មែរចូលលេងយ៉ាងអនាធិបតេយ្យភ្លុកទឹកភ្លុកដីជារៀងរាល់ថ្ងៃផងដែរ ធ្វើអោយមហាជនគ្រប់មជ្ឈដ្ឋាននានា និងប្រជាពលរដ្ឋដែលរស់នៅជាប់
ខ្សែបន្ទាត់ព្រំដែនពួកគាត់លន់មាត់គ្រប់គ្នាថា តើភូមិឃុំសុវត្ថិភាព៧ចំណុចនៅត្រង់ណាបើល្បែងភ្នាល់ស៊ីសងខុសច្បាប់នៅមូលដ្ឋានរបស់ខ្លួន បែរជាសមត្ថកិច្ចនគរបាលស្រុកគីរីវង្សមិនចាត់វិធានការបង្ក្រាប ។
ប្រជាពលរដ្ឋរស់នៅឃុំទំលាប់ស្រុកគីរីវង្សអំពាវនាវដល់លោក អ៊ូច ភា អភិបាលនៃគណៈបញ្ជាការឯកភាពខេត្តតាកែវ និង
លោក ឈាង ផាន់ណារ៉ា ស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យ និងស្រាវជ្រាវឲ្យបានស៊ីជម្រៅផងទានចំពោះទីតាំងល្បែងបញ្ជាល់មាន់បង្កប់ក្នុងកាស៊ីណូភ្នំដិនមិនទាន់ចាត់វិធានការបង្ក្រាបឲ្យមានប្រសិទ្ធភាពជូនពលរដ្ឋនៅឡើយ ៕