សង្វៀនជល់មាន់និង បៀ អាប៉ោង នៅស្រុកកងមាស ពិតជាខ្លាំងមែន ទើបមិនមានអង្គភាព ស្ថាប័នសមត្ថកិច្ចណាហ៊ានបង្ក្រាប ..
វគ្គ២ (កំពង់ចាម) ៖ ទីតាំងសង្វៀនជល់មាន់និង បៀអាប៉ោង ចាប់ផ្តើមបើកដំណើការវិញហើយ ស្ថិតនៅក្បែរប៉ុស្តិ៍ នគរបាលស្តៅ ស្ថិតនៅក្នុងភូមិល្វាក្រោម ឃុំស្តៅ ស្រុកកងមាសខេត្តកំពុងចាម។
ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានបានរាយការណ៍ជូន លោកអភិបាលខេត្តកំពង់ចាម ក៏ដូចជាលោកស្នងការ លោកអធិការស្រុកកងមាស រួចមកហើយប៉ុន្តែកន្លែងសង្វៀនបញ្ចូលមាន់និងបៀរអាប៉ោងនៅស្រុកកងមាសមួយនេះដូចមិនមានការ ទប់ស្កាត់ឬបង្ក្រាបពីលោកអ៊ុន ចន្ដា អភិបាលខេត្ត លោក ឯម កុសល់ ស្នងការខេត្ត និងលោក អធិការបន្តិចសោះឡើយ។ ពលរដ្ឋបានបន្តទៀតថា, ហេតុអ្វីបានជាសង្វៀនមួយនេះ អាចលេងបាន យ៉ាងរលូតទោះសមត្ថកិច្ចបានដឹងក៏ដោយ តើឯណាទៅភូមិឃុំមានសុវត្ថិភាព ទាំង ៧ ចំណុចដែលក្រសួងមហាផ្ទៃបានដាក់ឲ្យមន្ត្រីអនុវត្តអាជ្ញាធរខេត្តបណ្ដោយឱ្យមានល្បែងស៊ីសងពេញបន្ទុកយ៉ាងនេះ។