នៅរសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា)
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា ត្រូវជាភរិយា រួមទាំងក្រុមគ្រួសារ ដោយមានការចូលរួមពីមហាគ្រួសារកងម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បាននាំយកទេយ្យទាននិងបច្ច័យប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) ដែលទេយ្យទានរួមមាន៖
-អង្ករ១តោន
-ទឹកបរិសុទ្ធ50កេស
-ទឹកផ្លែឈើ50កេស
-មី2កេសធំ
-ត្រីខ១កេសធំ
សរុបបច្ច័យ១៨,០០០,០០០រៀល និង៤៦០ដុល្លា។