តុលាការខេត្តកណ្តាលឃុំខ្លួនចោរលួច ម៉ាស៊ីនភ្លើងម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន
កណ្តាល៖ ចោរលួចសម្ភារ អ្នកដ៏ទៃម្នាក់ នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានលោក ប្លុង វិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ ” លួច” តាមមាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ ។
បទល្មើសប្រព្រឹត្តនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៣និង៤០នាទីយប់ នៅចំណុចឃ្លាំងទុកសម្ភារ:របស់ជនរងគ្រោះ ភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនត្រូវចោទឈ្មោះហៀង ផាន់ណា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។
នគរបាលក្រុងតាខ្មៅបានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះអុឹម វិសាល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។
នគរបាលបានបញ្ជាក់ថា នៅវេលាកេីតហេតុខាងលេី ក្រុមជនសង្ស័យបានជិះម៉ូតូមានសណ្តោងរ៉ឺម៉កទៅធ្វេីសកម្មភាពលួចម៉ាស៊ីនភ្លេីងចំនួន១គ្រឿងរបស់ជនរងគ្រោះដែលបានទុកនៅក្នុងឃ្លាំងស្ថិតក្នុងភូមិលេខ១(ក) សង្កាត់ស្វាយរលំ លេីកលេីរ៉ឺម៉កបំរ៉ុងបេីកចេញ ។
ភ្លាមនោះជនរងគ្រោះបានមកទាន់ក៏ចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ដូចខាងលេីរួមទាំងវត្ថុតាង ចំណែកឯជនសង្ស័យពីរនាក់ទៀតបានរត់គេចខ្លួនអស់ បន្ទាប់មកជនរងគ្រោះបានរាយការណ៍ជូននគរបាលប៉ុស្តិ៍ស្វាយរលំដេីម្បីឱ្យមកទទួលជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី ៕