ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ដឹកនាំដោយ លោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពុងប្រាសាទ និងសង្កាត់រដ្ឋបាលជលផលជលជលគិរី សហការជាមួយ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រេចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ ==> ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ... ==> ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​... ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី​ប្រមូល​ និង​កម្ទេស​កាកសំណល់(សំរាម​) ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន! ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងតំណាងលោកស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការការពារភ្ញៀវទេសចរណ៍មកប្រទេសកម្ពុជា.. ==> ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​ បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ ==> ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ==> វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់ ==> ព្រៃឈើដែលជាធនធានធម្មជាតិរបស់រដ្ឋនៅក្នុងទឹកដីនៃខេត្តរតនគិរី រាប់រយហិកតាត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែមានការឈួសឆាយយ៉ាងគំហ៊ុក..
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​មជ្ឈមណ្ឌល​បង្កាត់​ពូជ​ត្រី និង​សំណេះសំណាល​ជាមួយ​កសិករ​នៅ​ខេត្ត​ព្រៃវែង​

​ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​បង្កាត់​ពូជ​ត្រី ចិញ្ចឹម​ត្រី និង​កង្កែប​ជាក់ស្តែង​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី ក៏ដូចជា​សំណេះសំណាល​ជាមួយ​ប្រជាកសិករ នៅ​ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង​។​

​តាម​របាយការណ៍​របស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានអោយដឹងថា មជ្ឈមណ្ឌល​នេះ មាន​តួនាទី និង​សកម្មភាព​សំខាន់ៗ​លើ​ការងារ​ស្រាវជ្រាវ ការងារ​ផលិត​ពូជ​ត្រី ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វារីវប្បកម្ម​ជាដើម​។ មជ្ឈមណ្ឌល​នេះ បាន​ផលិត​ពូជ​ត្រី​រាប់​លាន​កូន​ជា​រៀងរាល់ឆ្នាំ ដូចជា​ត្រី​ឆ្ពិន ត្រី​ប្រា ត្រី​អណ្តែង ត្រី​ទី​ឡា​ព្យ៉ា កង្កែប បង្កង និង​ប្រភេទ​ត្រី​កាប​មួយចំនួនទៀត សម្រាប់​ចែក​ដល់​កសិករ​យកទៅ​ចិញ្ចឹម​ទូទាំងប្រទេស និង​លែង​ចូល​ក្នុង​ដែនទឹក​សាធារណៈ ស្រះ​ជម្រក​ត្រី​សហគមន៍ ដើម្បី​បង្កើន​ផល​ត្រី​គ្រប់​ប្រភេទ និង​បរិមាណ​ពូជ​ត្រី​ក្នុង​ស្រុក​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​សួរនាំ​ប្រជា​កសិករ​ដែល​ប្រកបរ​ចិញ្ចឹម​ត្រី និង​របរ​ចិញ្ចឹម​កង្កែប ដើម្បី​បាន​ដឹង​ពី​ភាពងាយស្រួល និង​ការលំបាក​នៃ​ការចិញ្ជឹ​មត្រី និង​កង្កែប​នាពេល​បច្ចុប្បន្ន ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រជា​កសិករ​យើង​។
​ចំពោះ​ប្រជា​កសិករ​ដែល​ចិញ្ចឹម​ត្រី​បាន​បង្ហាញ​ពី​ភាពងាយស្រួល ក្នុងពេល​បច្ចុប្បន្ន ព្រោះ​ចិញ្ចឹម​តាម​បច្ចេកទេស​ទំនើប មាន​ឧបករណ៍ សម្ភារៈ ចំណី សន្តិសុខ​ក្នុង​ផ្ទៃ​ប្រទេស​ជាដើម គឺ​បង្ក​លក្ខណៈ​ងាយស្រួល​។ ចំពោះ​ការលំបាក​វិញ ដូចជា​មាន​បញ្ហា​ការខ្វះ​ទុន បញ្ហា​ទីផ្សារ បញ្ហា​កង្វះ​ទឹក បញ្ហា​ខ្វះ​បច្ចេកទេស​ព្យាបាល​ត្រី​ឈឺ​ជាដើម​។​
​រី​ឯ​ចំពោះ​ការចិញ្ចឹម​កង្កែប​វិញ គឺ​ងាយស្រួល​ទទួលផល​គឺ​អាច​ត្រឹមតែ​២​ទៅ​៣​ខែ អាច​ទទួលបាន​ផល​ហើយ​។ ងាយស្រួល​ក្នុង​ការ​ហុច​ផល ជាពិសេស​ក្នុង​រដូវ​កូវី​ដ​១៩​នេះ កូន​កង្កែប​មាន​ទីផ្សារ​ខ្លាំង​ដោយសារ​ប្រជាកសិករ​ត្រូវការ​យក​ទៅ​ចិញ្ចឹម​ច្រើន​។ ចំពោះ​ផលវិបាក​វិញ ដូចជា​នៅ​ខ្វះ​បច្ចេកទេស​ខ្លះ និង​បញ្ហា​នៃ​ការខ្វះខាត​ទឹក​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ពេលនេះ គឺជា​ប្រក្រតីភាព​នៃ​ជីវភាព​តាម​គន្លង​ថ្មី បន្ទាប់ពី​យើង​ជួប​នូវ​វិបត្តិកូ​វីដ​១៩ ។ ថ្វី​ត្បិត​តែ​វិស័យ​មួយចំនួន​យើង​ជួប​បញ្ហា និង​ផ្អាក​ពិធី​សំខាន់ៗ តែ​ដំណើរការ​របស់​ប្រជាកសិករ​មិន​ផ្លាស់ប្តូរ ឬ​ផ្អាក​នោះទេ​។
​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ដោយ​ក្តី​មោទនភាព​ចំពោះ​វឌ្ឍនភាព និង​ភាព​រីកចម្រើន​វិស័យ​វារីវប្បកម្ម ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជួយ​លើកស្ទួយ​ជីវភាព​ប្រជាជន និង​សេដ្ឋកិច្ច​ជាតិ​ផងដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​បន្តទៀតថា ពិតមែនតែ​យើង​ជួប​វិបត្តិ​លើ​វិស័យ​មួយចំនួន ដូចជា​វិស័យឧ​ស្សហកម្ម និង​វិស័យ​សេវាកម្ម​ជា​ដើម ក៏​ប៉ុន្តែ​វិស័យ​កសិកម្ម​គឺជា​វិស័យ​មួយ​ដែល​នៅ​មាន​ភាពល្អប្រសើរ​បំផុត ពីព្រោះ​វិស័យនេះ​វា​បាន​ធានា​ដល់​បញ្ហា​ស្បៀងអាហារ​នៅក្នុង​ស្រុក និង​ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​បរទេស​។​
​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានប្រកាសថា ក្នុង​កាលៈទេសៈ​នៃ​វិបត្តិកូ​វីដ​១៩​នេះ កម្ពុជា​សូម​ប្រកាស​ចូលរួម​ក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ស្បៀង​ក្នុង​តំបន់ ក្នុង​នោះ​ដូចជា​ដូចជា​ការផ្គត់ផ្គង់​ស្រូវ​អង្ករ និង​ត្រី​ជាដើម​។ កម្ពុជា​នឹង​ប្រែក្លាយ​វិបត្តិកូ​វីដ​១៩ នេះ អោយទៅ​ជា​ឱកាស​នៃ​វិស័យ​កសិកម្ម ហើយ​កម្លាំង​ដែល​បាត់បង់​ពី​វិស័យ​ឧស្សាហកម្ម នឹង​បង្វែរ​មក​វិស័យ​កសិកម្ម​វិញ​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ជំរុញ​អោយ​ប្រជាកសិករ​បន្ត​ចិញ្ចឹមសត្វ​បន្ថែមទៀត ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​គ្រួសារ និង​ការនាំចេញ​។ ជាមួយគ្នា​នោះ​ដែរ ក្នុង​ការងារ​វិស័យ​វារីវប្បកម្ម​នេះ សម្តេច​តេ​ជោបាន​ជំរុញ​អោយ​ក្រសួង​ខិតខំ​បន្ថែមទៀត ដែល​ចាប់ពីពេលនេះ​ត​ទៅ​យើង​មិន​អាច​ពឹង​ការធ្វើ​វារីវប្បកម្ម​ដោយ​ត្រី​ធម្មជាតិ​ទៀត​នោះទេ គឺ​យើង​ត្រូវ​ជំរុញ​អោយ​ប្រជាកសិករ​ខិតខំ​ចិញ្ចឹម​ដោយ​ខ្លួនឯង តាមរយៈ​ការបណ្តុះបណ្តាល​ពី​ក្រសួង​កសិកម្ម​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អោយ​ក្រសួង ឬ​មន្ទីរ​កសិកម្ម​បន្ត​ការយកចិត្តទុកដាក់​បន្ថែមទៀត ដូចជា​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​ប្រជាកសិករ នូវ​បច្ចេកទេស​ចិញ្ចឹមសត្វ និង​ការផ្តល់​សម្ភារ​បច្ចេកទេស និង​អោយ​ក្រសួង​កសិកម្ម​គិតគូ​ក្នុង​ការរៀបចំ​ដី​បង្កើត​ជា​ស្រះ​សម្រាប់​ជួយ​ផ្គត់​ផ្គត់​ទឹក​ជូន​ប្រជាកសិករ​។​
​សម្តេច​តេជោ ហ៊ុន សែន នៅតែ​បន្ត​អំពាវ​នា​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ប្រុងប្រយ័ត្ន​យកចិត្តទុកដាក់​ការពារ​ខ្លួន​ជា​បន្ត​ទៀត​កុំអោយ​ឆ្លង​ជម្ងឺ​កូវី​ដ​១៩​។​

​មុន​នឹង​បញ្ចប់​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រកាស​ផ្តល់​អំណោយ​មួយចំនួន​ជូន​ដល់​ប្រជាកសិករ និង​មន្ត្រី​ជលផល​ដែល​មាន​ជាង​១០០​នាក់ មក​ចូលរួម​ក្នុង​ពិធី​នេះ ដោយ​ទទួលបាន​នូវ​សម្ភារៈ​ប្រើប្រាស់​មួយចំនួន ជាពិសេស​សម្ភារៈ​ការពា​រកូវី​ដ​១៩ ស្រូវ​ពូជ និង​កូន​ត្រី​អណ្តែង​សម្រាប់​យក​ទៅ​ចិញ្ចឹម ជាមួយ​នឹង​ថវិកា​មួយចំនួន​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com