ថ្ងៃសុក្រ ៦ រោច ខែភក្ត្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២
លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ដឹកនាំមន្ត្រីរាជការសាលាខេត្តកោះកុង នាំយកទេយ្យទាន និងបច្ច័យមួយចំនួន ដើម្បីចូលរួមពិធីកាន់បិណ្ឌ បិណ្ឌទី៦ នៅវត្តអង្គជុំមន្ត្រី ស្ថិតនៅភូមិចំណាក ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។