សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំស្ដីពី ករណីបង្ក្រាបបទល្មើសជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំ នៅទីស្តីការក្រសួងមហាផ្ទៃ អំពីករណីបង្រ្កាបបទល្មើសជួញដូរមនុស្ស និងការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់។
ការដឹកនាំកិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បញ្ជាដាច់ណាត់ កាលពីចុងសប្ដាហ៍កន្លងទៅ ឲ្យមន្ត្រីមូលដ្ឋាន ធ្វើការចុះបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ដែលកើតមាន។
គួរបញ្ជាក់ថា កិច្ចប្រជុំនៅព្រឹកនេះ មានការចូលរួមពីអភិបាលរាជធានី-ខេត្ត ព្រមទាំងអគ្គស្នងការ និងស្នងការនគរបាលខេត្ត-ក្រុង និងកងរាជអាវុធហត្ថលើផ្ទៃជាដើម៕