ពិធីប្រកាសតែងតាំងនិងផ្ទេរភារកិច្ច អភិបាលនៃគណៈអភិបាលស្រុកគីរីវង់ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ
ខេត្តតាកែវ នៅរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋបាលស្រុកគីរីវង់ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកថ្មី ដោយត្រូវបានតែងតាំងលោក ងួន ឌីណា ជាអភិបាល នៃគណៈអភិបាលស្រុកគីរីវង់ថ្មី ជំនួសលោក ស៊ុត ខុន ដែលត្រូវបានផ្ទេរភារកិច្ចទៅជាអភិបាលរងខេត្តតាកែវវិញ ។
ពីធីនេះមានការអញ្ជើញចូលរួមជាអធិបតីភាព ពីសំណាក់ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតកែវ លោកអភិបាលរងខេត្ត និងមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធនៅក្នុងស្រុកផងដែរ ។