សមាគមថ្នាយុវជនកម្ពុជាសយករសាក្នុងឃុំជលសខាខេត្តកំពង់ឆ្នាំង បានសហការគ្នា ដាក់បិណ្ឌវេនទី១០ ស្រុកជល់គីរី
នៅព្រឹកថ្ងៃទី 20 ខែកញ្ញាឆ្នាំ 2022 នេះលោកជំទាវគ្រី សារ៉ន ឧត្តមទីប្រឹក្សាផ្ទាល់សម្ដេចព្រះសង្ឃរាជ្យបួរ គ្រី និងជាប្រធានកិត្តិយសសមាគមថ្នាយុវជនកម្ពុជា សាខាខេត្តកំពង់ឆ្នាំង ព្រមទាំងសមាជិកសមាជិកា ស.យ.កខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីលោកស្រីទេស សុវណ្ណា ជាអភិបាលរងស្រុកជល់គីរី និងលោកអៃ ឈិន មេឃុំជលសា អាជ្ញាធរមានសមត្ថកិច្ចរដ្ឋបាលឃុំជលសា បានចូលរួមដាក់បិណ្ឌវេនទី១០ ក្នុងវត្តឬស្សីត្រកួច ក្នុងឃុំជលសារ ស្រុកជល់គីរី និងបានពាំនាំនីវទ័យទានព្រមទាំងថវិកាមួយចំនួន ប្រគេនព្រះចៅអធិការវត្តឬស្សីត្រកួច។
ឆ្លៀតក្នុងឱកាសដដែលលោកជំទាវក៏បានលើកឡើងថាយើងទាំងអស់គ្នាមានសុខសន្តិភាពនៅនៅទូទាំងប្រទេសក្នុងប្រជាណាចក្រកម្ពុជាហើយ ដូច្នេះហើយយើងទាំងអស់គ្នាត្រូវតែរក្សានូវសន្តិភាពឱ្យបានគង់វង្សយូរអង្វែង និងបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរដូចសព្វថ្ងៃនេះ។
ក្នុងនោះដែរលោកស្រី..អភិបាលរងស្រុកជល់គីរី ក៏បានថ្លែងអំណរគុណចំពោះលោកជំទាវដែលបានដឹកនាំក្រុមការងារយុវជនរបស់សមាគមថ្នាយុវជនកម្ពុជា ស.យ.ក ដែលនាំយកនូវទ័យទាននិងថវិកាមួយចំនួនចូលមកក្នុងវត្តឫស្សីត្រកួច យើង វត្តនេះស្ថិតនៅក្នុងឃុំជលសាស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។
ហើយលោកមេឃុំជលសារ ក៏បានលើកឡើងអំពីការខ្វះខាតរាល់សមិទ្ធផលនានានៅក្នុងឃុំរបស់លោក ជាពិសេសគឺទីវត្តអារាមតែម្ដង លោកក៏បានសូមអំពាវនាវ ទៅដល់សប្បុរសជនឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងខេត្តនិងក្រៅខេត្ត សូមមេត្តាជួយមកដល់វត្តអារាមដែលនៅក្នុងឃុំរបស់យើងខ្ញុំនេះផង តិចក្ដី ច្រើនក្ដី តាមសទ្ធាជ្រះថ្លារបស់អស់លោក លោកស្រី ដែលជាសប្បុរសជន និងជាទីបញ្ចប់លោកមេឃុំក៏សូមអរគុណចំពោះលោកជំទាវ ព្រមទាំងលោកស្រីអភិបាលរងស្រុកនិងក្រុមការងារសមាគមថ្នាយុវជនកម្ពុជាបងប្អូនប្រជាពលរដ្ឋទីជិតទីឆ្ងាយដែលបានអញ្ជើញមកដាក់បិណ្ឌនៅវត្តឬស្សីត្រកួចក្នុងឃុំជលសារយើងខ្ញុំ សូមគោរពជូនពរជួបតែសេចក្ដីសុខសេចក្ដីចម្រើនគ្រប់ក្រុមគ្រួសារ ព្រមទាំងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ