ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណ:
អភិបាលស្រុកជលគិរី ចំនួន២រូប
—–
កំពង់ឆ្នាំង: នាព្រឹកថ្ងៃទី២៧ ខែកញ្ញាឆ្នាំ ២០២២ ឯកឧត្តម
នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ម៉ុន វុត្ថា និងលោកស្រី ទេស សុវណ្ណាជាអភិបាលរងនៃគណៈអភិបាលស្រុកជនគិរី ។
ពិធីខាងលើនេះមានការអញ្ជើញចូលរួមពី លោកអភិបាល
ស្រុកជលគិរី កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការសាលាស្រុក ជាច្រើនរូបផងដែរ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមនៃ ចារី អភិបាលរង
ខេត្តកំពង់ឆ្នាំង ក៏សូមផ្ដាំផ្ញើដល់អភិបាលរងស្រុកទាំង២រូបទើបឡើងមុខតំណែងថ្មីខាងលើនេះ ត្រូវចេះសហការគ្នា សាមគ្គីផ្ទៃក្នុងឱ្យបានល្អប្រសើរ ដើម្បីធ្វើការបម្រើរ ផល
ប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនិងប្រទេសជាតិយើង
ឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ៕