បង្កើតក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្ម ទទួលបញ្ចាំ ក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ
បានប្រសូត្រឡើងហើយ !!!
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីសម្រេចមួយ ដើម្បីបង្កើតក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគដោយអនុប្បទាន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
ក្រុមការងារនេះមាន ៖
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណនៃគណៈអភិបាលរាជធានីភ្នំពេញ ជាប្រធាន
ឯកឧត្តម ឃ្លាំង ហួត អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជាអនុប្រធាន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ ជាអនុប្រធានអចិន្រ្តៃយ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាអនុប្រធាន
និងសមាជិកជាច្រើនរូបផ្សេងទៀត ក្នុងនោះមានទាំងអភិបាលខណ្ឌទាំង១៤ និងប្រធានពន្ធដាខណ្ឌទាំង៩ផងដែរ។
ការងារដែលពោរពេញដោយឆន្ទះនេះ គឺប្រយោជន៍ មិនបានទៅលើបុគ្គលណាទេ គឺបានទៅលើប្រជាជនរងគ្រោះ ជាពិសេសអ្នកមានជីវភាពខ្វះខាត និងអបអរសាទរ ហើយរីករាយសប្បាយចិត្ត ។
ពេញបេះដូង ១០០% ប្រជាពលរដ្ឋមានជំនឿជឿជាក់ថា ក្រុមការងារដែលដឹកនាំផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ឃ្លាំង ហួត អមដោយស្នងការនគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនេះ នឹងបោសសម្អាតនូវទីតាំងបញ្ចាំដោយខុសច្បាប់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានល្អប្រសើរជាងមុន ព្រោះថាកន្លែងទទួលបញ្ចាំខុសច្បាប់នេះ ក៏ជាដើមចមដែល នាំឲ្យមានអំពើចោរកម្ម ល្បែងសុីសង គ្រឿងញៀន កើតឡើងផងដែរ ៕