នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានដោះស្រាយជូនប្រជាពលរដ្ឋ រស់នៅជាប់មាត់ព្រែក ក្នុងភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដែលពួកគាត់មានការព្រួយបារម្ភចំពោះការបូមខ្សាច់ យកទៅធ្វើឆ្នេររបស់រដ្ឋបាលខេត្ត នឹងអាចប៉ះពាល់ដល់លំនៅឋានរបស់ពួកគាត់ ។
បន្ទាប់ពី ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ រៀបរាប់អំពីការបូមខ្សាច់នេះទៅតាមជំនាញ និងផលប្រយោជន៍ដែលទទួលបាន ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ សប្បាយរីករាយ និងទទួលយកនៅអ្វីដែលឯកឧត្តមបានលើកឡើង។
ក្នុងកម្មវិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយក លោកនាយករង រដ្ឋបាលខេត្ត លោកអភិបាលក្រុង លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងលោកចៅសង្កាត់ លោកមេភូមិ បងប្អូនប្រជាពលរដ្ឋប្រមាណ៨០នាក់៕