លោក ឡាក់ ម៉េងធី ស្នងការរងខេត្តកណ្ដាល តំណាងឯកឧត្តម ឈឿន សុខចិត្ត ស្នងការនគរបាលខេត្តកណ្ដាលនាំយកអំណោយទៅជូនស្ត្រីដែលនឹងសម្រាលកូនរួចចំនួន ៣ គ្រួសារ
ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយ លោក ឡាក់ ម៉េងធី បានពាំនាំប្រសាសន៍ផ្តាំផ្ញើ ចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្ដមប្រធាន ជូនស្ដ្រីទើបសម្រាលកូនរួច ចំនួន០៣គ្រួសារ៖
១.ឈ្មោះ ស្រេង ចិន្ដា
២.ឈ្មោះ សាំង ស្រីទូច
៣.ឈ្មោះ អុល រស់
ដែលមានទីលំនៅ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល។
ក្នុងមួយគ្រួសារទទួលបាន៖
-អង្ករ១បាវ = ៥០ គ.ក្រ
-ថវិកា = ១០០.០០០៛ ។
សរុបថវិកាចំណាយរួមចំនួន៦៦០,០០០រៀល។