ប៉ូលិសឥណ្ឌូណេស៊ី បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១២៩នាក់បានស្លាប់ និងជិត២០០នាក់បានរងរបួស បន្ទាប់ពីមានការរត់ជាន់គ្នានៅឯការប្រកួតបាល់ទាត់មួយក្នុងខេត្ត Java ខាងកើត ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ប៉ូលីសបាននិយាយថា អ្នកគាំទ្រក្រុម Arema FC បានសម្រុកចូលទីលាននៅកីឡដ្ឋាន Kanjuruhan ក្នុងទីក្រុង Malang ភាគខាងកើត បន្ទាប់ពីក្រុមរបស់ពួកគេចាញ់ ក្រុមបាល់ទាត់ Persebaya Surabayaក្នុងលទ្ធផល 3-2 កាលពីយប់ថ្ងៃសៅរ៍ ។
ប៉ូលិសបាននិយាយថា ពួកគេបានព្យាយាមរុញច្រានអ្នកគាំទ្រឱ្យត្រឡប់ទៅកន្លែងឈរវិញ ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីគ្រប់គ្រង “កុបកម្ម” បន្ទាប់ពីមន្ត្រីប៉ូលីសពីរនាក់ត្រូវបានសម្លាប់ ។ បន្ទាប់មក អ្នកគាំទ្ររាប់រយនាក់បានរត់ទៅកាន់ច្រកចេញក្នុងកិច្ចប្រឹងប្រែងមួយដើម្បីគេចចេញពីឧស្ម័នបង្ហូរទឹកភ្នែក ។ ខ្លះថប់ដង្ហើមក្នុងភាពចលាចល ហើយច្រើននាក់ទៀតត្រូវបានគេជាន់ស្លាប់។
មេប៉ូលីស Java ខាងកើត លោក Nico Afinta បាននិយាយថា “មនុស្សសាមសិបបួននាក់បានស្លាប់នៅក្នុងកីឡដ្ឋាន ហើយអ្នកផ្សេងទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យ” ។